ក្រុមអ្នកកាន់សាសនាជ្រុលនិយមកំពុងពង្រីកខ្លួនទៅកាន់ប្រទេសចិន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៦

មន្ត្រីកិច្ចការសាសនាកំពូលរបស់ប្រទេសចិនបានឱ្យដឹងថាក្រុមកាន់សាសនាជ្រុលនិយមបានចាប់ផ្តើមរីករាលដាលឆ្ពោះទៅក្នុងប្រទេសចិនពីតំបន់ភាគខាងលិចនៃខេត្ត Xinjiang ហើយដែលក្រុមមួយនេះស្ថិតក្រោមការឃ្លាំមើលរដ្ឋាភិបាលជាយូរមកហើយក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងពួកបំបែកខ្លួននៃរដ្ឋអ៊ីស្លាមនិយម។ ប្រទេសចិនបានបញ្ជាក់ថានឹងប្រឈមមុខចំពោះការគំរាមកំហែងធ្ងន់ធ្ងរពីក្រុមជ្រុលនិយមនៅតំបន់ Xinjiang ដែលមានព្រំប្រទល់ជាប់តំបន់អាស៊ីកណ្តាលប្រទេសអាហ្គានីស្ថាន និងប្រទេសប៉ាគីស្ថាន ហើយតំបន់នេះក៏ជាទីលំនៅរបស់ក្រុមជនជាតិភាគតិចអ៊ីស្លាម Uighur។ មនុស្សរាប់រយនាក់បានស្លាប់នៅទីនោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងអំពើហិង្សាដែលក្រុងប៉េកាំង (Beijing) បន្ទោសលើអ្នកបះបោរសាសនាជ្រុលនិយម ហើយរដ្ឋាភិបាលបានទុកជាកន្លែងដែលត្រូវត្រួតពិនិត្យយ៉ាងតឹងរឹងទៅលើសាសនានៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមទាំងនេះដើម្បីរក្សាបាននូវស្ថេរភាពក្នុងប្រទេស។ គួរបញ្ជាក់ផងដែរថាការវាយប្រហារជាច្រើនលើកជាប់ទាក់ទងទៅនឹងភាពជ្រុលនិយមដែលរីករាលដាលនៅក្នុងតំបន់ Xinjiang ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការវាយប្រហារដោយកាំបិតមួយនៅស្ថានីយរថភ្លើងទីក្រុងគុនមីង (Kunming ) នៃខេត្តយុនណាន (Yunnan) ក្នុងខែមីនា ឆ្នាំ២០១៤ ក៏បានសម្លាប់មនុស្សប្រមាណជា៣០នាក់ផងដែរ៕

china-29-11-16