ជម្លោះនៅស៊ីរី៖ យន្តហោះចម្បាំងអ៊ីស្រាអ៊ែលវាយប្រហារនៅក្រៅក្រុងដាម៉ាស

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦

បណ្តាញសារព័ត៌មានរដ្ឋនៅស៊ីរីបានឲ្យដឹងថាយន្តហោះអ៊ីស្រាអែលបានបាញ់មីស៊ីល២គ្រាប់ពីដែនលំហអាកាសលីបង់ ហើយបានធ្លាក់នៅក្រៅក្រុងដាម៉ាស។ យោងតាមប្រភពព័ត៌មានពីមន្រ្តីយោធាបានប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មាន Sana ថាគ្រាប់មីស៊ីលដែលធ្លាក់នៅតំបន់ Sabboura មានចម្ងាយ៨គីឡូម៉ែត្រពីក្រុងដាម៉ាស ប៉ុន្តែមិនបានបង្ករឲ្យមានមនុស្សរបួសស្នាមនោះទេ។ យោងតាមប្រភពដដែលមិនបានបញ្ជាក់ថាគ្រាប់មីស៊ីលធ្លាក់ចំអ្វីខ្លះនោះទេ ប៉ុន្តែផ្លូវពីលីបង់ទៅក្រុងដាម៉ាសខូចខាតទាំងស្រុង។ ទាក់ទិនទៅនឹងករណីនេះ យោធាអ៊ីស្រាអែលមិនទាន់ធ្វើការអធិប្បាយនៅឡើយ។ គេជឿថានឹងមានការនាំចេញអាវុធបំផ្ទុះដោយមានការរៀបគម្រោងទុកពីក្រុមចលនា Hezbollah ក្នុងប្រទេសលីបង់៕

dahmas-01-12-16