ជនជាតិអាល្លឺម៉ង់ដែលមានទំនាក់ទំនងនឹងក្រុម ISIS គ្រោងដាក់ថ្នាំបំពុលកុមារក្នុងការ៉េម

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៦

លិខិតមួយច្បាប់ពីក្មេងជំទង់ម្នាក់ជាសមាជិកក្រុម ISIS ដែលមានពាក់ពន្ឋ័នឹងការវាយប្រហារបំផ្ទុះគ្រាប់បែកមកលើព្រះវិហារ Sikh នៅទីក្រុង Essen ប្រទេសអាល្លឺម៉ង់កាលពីខែមេសាកន្លងមកនេះ បានបង្ហាញពីផែនការវាយប្រហារមួយផ្សេងទៀតទាក់ទងនឹងគម្រោងការវាយប្រហារសម្លាប់កុមារដោយដាក់ថ្នាំបំពុលក្នុងការ៉េម និងបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នេះបើយោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអាល្លឺម៉ង់។ ក្មេងជំទង់វ័យ១៧ឆ្នាំ Mohammed Ö ចាប់ខ្លួនបានកាលពីខែសីហាកន្លងមកនេះនៅក្នុងប្រតិបត្តិការស៊ើបអង្កេតមួយលើការវាយប្រហារក្នុងពិធីមង្គលការដែលធ្វើឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរនោះ។ គួរបញ្ជាក់ផងដែរថានៅក្នុងលិខិតដែលក្មេងជំទង់រូបនេះសរសេរទៅកាន់មេដឹកនាំក្រុម Salafist និយាយថា “ខ្ញុំនឹងធ្វើជាអ្នកលក់ការ៉េមដោយលក់ការ៉េមឲ្យកុមារដោយប្រើប្រាស់រថយន្តវ៉ែនរបស់ខ្ញុំ។ តើខ្ញុំគួរតែដាក់ថ្នាំបំពុលនៅក្នុងការ៉េមដើម្បីសម្លាប់កុមារទាំងនេះដែរឬទេ?” ហើយក្មេងជំទង់ម្នាក់នេះក៏បាននិយាយអំពីគម្រោងក្នុងការបង្កប់គ្រឿងផ្ទុះនៅក្នុងរថយន្តវ៉ែននេះ និងបើកចូលទៅក្នុងសាលាមត្តេយ្យផងដែរ៕

germany-02-12-16