មនុស្ស៦០នាក់ស្លាប់ និងរាប់រយនាក់ទៀតគេចខ្លួនក្នុងការធ្វើកុបកម្មមួយក្នុងពន្ធនាគារប្រទេសប្រេស៊ីល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៧

យោងតាមមន្រ្តីប៉ូលិសបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស៦០នាក់ត្រូវបានសម្លាប់នៅឯពន្ធនាគារមួយនៅក្នុងទីក្រុង Manaus នៃព្រៃ Amazon ប្រេស៊ីលក្នុងការធ្វើកុបកម្មបង្ហូរឈាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបានឲ្យដឹងថាការធ្វើកុបកម្មនៅឯពន្ធនាគារ Complex Penitentiary Anísio Jobim (COMPAJ) បានចាប់ផ្តើមនៅរសៀលថ្ងៃអាទិត្យដែលមានរយៈពេលប្រមាណជា១៧ម៉ោង ហើយបន្តរហូតដល់ម៉ោង៨:៤០នាទីព្រឹកថ្ងៃចន្ទម៉ោងក្នុងស្រុកនៅពេលដែលអាជ្ញាធរទទួលបានជោគជ័យក្នុងការចរចាដោយដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ និងប្រគល់ឲ្យអ្នកទោសដែលបានប៉ះបោរ។ ជាធម្មតាមានកុបកម្មជាច្រើននៅក្នុងពន្ធនាគារដ៏ចង្អៀតរបស់ប្រទេសប្រេស៊ីលដែលជាកន្លែងមានអំពើហិង្សា និងជំងឺរាតត្បាត។ ប្រទេសប្រេស៊ីលមានអត្រាប្រជាជនដែលជាប់ពន្ធនាគារច្រើនបំផុតលំដាប់ទី៤ក្នុងពិភពលោកបន្ទាប់ពីប្រទេសរុស្ស៊ី ចិន និង សហរដ្ឋអាមេរិក៕