នាវិកអារ៉ាប៊ីសាអូឌីត២នាក់ស្លាប់ក្នុងឧប្បត្តិហេតុនាវាចម្បាំងមួយបន្ទាប់ពី Houthis អះអាងថាមានការវាយប្រហារដោយមីស៊ីលប្រឆាំងនាវា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៧

យ៉ាងហោចណាស់នាវិក២នាក់ស្លាប់បន្ទាប់ពីនាវាចម្បាំងអារ៉ាប៊ីសាអូឌីតរងការវាយប្រហារពីឆ្នេរសមុទ្ររបស់ប្រទេសយេមែន។ យោធាអារ៉ាប៊ីសាអូឌីតអះអាងថាជាការវាយប្រហារដោយអត្តឃាតនាវា ប៉ុន្តែប្រភពពីក្រុមឧទ្ទាម Houthis ម្នាក់ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថានាវានេះត្រូវគេបំផ្លាញដោយមីស៊ីលប្រឆាំងនាវា។ ការវាយប្រហារនេះកើតឡើងនៅក្បែរកំពង់ផែមួយនៃទីក្រុង Hodeida ស្ថិតនៅចម្ងាយប្រមាណជា១៥០គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានី Sana ប្រទេសយេម៉ែនបើយោងតាមប្រភពដែលនិយាយថានាវាចម្បាំងនេះឈ្លានពាន និងចូលរួមក្នុងការវាយប្រហារមកលើប្រទេសយេម៉ែន។ បន្ទាប់ពីនាវាអាមេរិករងការចោទប្រកាន់ថាបានវាយប្រហារនៅក្នុងដែនទឹកប្រទេសយេម៉ែនកាលពីខែតុលាឆ្នាំ២០១៦៕