យោធារុស្ស៊ី៤នាក់ស្លាប់ក្នុងការផ្ទុះរថយន្តនៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៧

ក្រសួងការពារជាតិរុស្ស៊ីនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាយោធារុស្ស៊ីបួននាក់ស្លាប់ក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី១៦ ខែកុម្ភៈនៅពេលដែលវិទ្យុទាក់ទងបញ្ជាគ្រាប់បែកឲ្យផ្ទុះទៅលើក្បួនយោធាស៊ីរី។ ក្រសួងការពារជាតិរុស្ស៊ីបន្ថែមទៀតថាយោធារុស្ស៊ី២នាក់ផ្សេងទៀតរងរបួសក្នុងការផ្ទុះនេះ។ រថយន្តនេះស្ថិតនៅផ្នែកម្ខាងនៃក្បួនរថយន្តកងទ័ពស៊ីរីដែលកំពុងធ្វើដំណើរពីព្រលានយន្តហោះ Tiyas ទៅកាន់ទីក្រុង Homs ភាគកណ្តាលប្រទេសស៊ីរី។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបានឲ្យដឹងថាទីប្រឹក្សាយោធារុស្ស៊ីស្ថិតក្នុងរថយន្តនៅពេលដែលផ្ទុះឡើង។ ការផ្ទុះនេះកើតឡើងនៅពេលដែលរថយន្តនោះនៅចម្ងាយប្រមាណជា៤គីឡូម៉ែត្រ (២,៥ ម៉ាយ) ពីព្រលានយន្តហោះ ហើយមានវិទ្យុទាក់ទងមួយបានបញ្ជាទៅឧបករណ៍ច្នៃឲ្យផ្ទុះឡើងនៅខាងក្រោមរថយន្ត៕