មនុស្សជាច្រើនអ្នកស្លាប់ខណៈដែលយន្តហោះបុកផ្សារទំនើបក្នុងទីក្រុង Melbourne

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០១៧

ប៉ូលិសក្នុងរដ្ឋ Victoria បានប្រកាសថាយន្តហោះឯកជនមួយបានធ្លាក់ចូលទៅក្នុងផ្សារទំនើប Direct Factory Outlet នៅក្បែរព្រលានយន្តហោះ Essendon ក្នុងទីក្រុង Melbourne ដែលបណ្តាលឲ្យមនុស្សច្រើននាក់ស្លាប់។ ប៉ូលិសបានឲ្យដឹងថាមានមនុស្ស៥នាក់ជិះនៅលើយន្តហោះនោះ ហើយអ្នកអ្នកជិះក្នុងយន្តហោះទាំងអស់ហាក់ដូចជាមិនមានជីវិតរស់នោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអង្គារម៉ោងប្រមាណជា៩ព្រឹកម៉ោងនៅក្នុងស្រុក។ យន្តហោះនេះបានហោះឡើងនៅម៉ោង៨:៣០នាទីព្រឹកចេញពីព្រលានយន្តហោះ Essendon ដែលជាព្រលានយន្តហោះតូចមួយសំរាប់តែយន្តហោះធុនស្រាលហោះឆ្ពោះទៅ King Island។ អង្គភាពប្រតិបត្ដិការយោធាអាកាសចរណ៍នៃកងពលតូចពន្លត់អគ្គីភ័យម៉ែលប៊ើនបានរៀបចំដាក់ពង្រាយយន្តហោះដែលគ្មានមនុស្សបើកពីលើអាកាសដើម្បីជួយពន្លត់អគ្គិភ័យនេះ។ អ្នកនាំពាក្យអាកាសចរណ៍អូស្ត្រាលីប្រាប់ Reuters ថាជើងហោះហើរក្នុងព្រលានយន្តហោះក្នុងទីក្រុង Melbourne មិនមានរងផលប៉ះពាល់នោះទេ៕