ប្រធានប៉ូលិសរបស់ម៉ាឡេស៊ីបដិសេធក្នុងការបញ្ជូនក្រុមស៊ើបអង្កេតទៅកាន់ទីក្រុងម៉ាកាវ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៧

លោក Khalid Abu Bakar អគ្គបញ្ជាការអធិការកិច្ចប៉ូលិសម៉ាឡេស៊ីបានច្រានចោលរបាយការណ៍ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ដែលថាពួកគេបានបញ្ជូនក្រុមអ្នកស៊ើបអង្កេតទៅកាន់ទីក្រុងម៉ាកាវដើម្បីទទួលយកនូវគំរូ DNR ពីសមាជិកក្រុមគ្រួសារដែលអះអាងថាបុរសដែលស្លាប់នេះជាលោក គីម ជុងណាម។ លោកបាននិយាយថា “យើងមិនទាន់បានធ្វើរឿងនេះទេ”។ គួរបញ្ជាក់ផងដែរថា បុរសជនជាតិកូរ៉េខាងជើងម្នាក់នេះស្លាប់ដោយសារអំពើឃាតកម្មនៅព្រលានយន្តហោះអន្តរជាតិ Kuala Lumpur កាលពីថ្ងៃទី១៣ ខែកុម្ភៈបន្ទាប់មកស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្នុងលិខិតឆ្លងដែនរបស់គាត់ដាក់ឈ្មោះថា គីម ជុល (Kim Chol) ប៉ុន្តែប៉ូលិសត្រូវការវិភាគទៅលើ DNA និងរបាយការណ៍ពីមន្ទីរពេទ្យ។ ស្ថានទូតកូរ៉េខាងជើងបានស្នើរសុំផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុរសដែលបានស្លាប់នៅព្រឹកនេះប៉ុន្តែលទ្ធផលមិនទាន់ទទួលបាននោះទេ៕