អ្នកការទូតកូរ៉េខាងរងការចោទប្រកាន់ថាបញ្ជូនឃាតករទៅសម្លាប់លោក គីម ជុងណាម នៅម៉ាឡេស៊ី

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧

មន្រ្តីប៉ូលិសជាន់ខ្ពស់ម៉ាឡេស៊ីប្រាប់ទៅសារព័ត៌មាន Channel NewsAsia ថាប៉ូលិសកំពុងស្វែងរកជនសង្ស័យជាជនជាតិកូរ៉េខាងជើង៤នាក់ដែលពាក់ព័ន្ធទៅនឹងអំពើឃាតកម្មសម្លាប់លោក គីម ជុងណាម ដែលគេជឿថាបានរត់គេចទៅទីក្រុងព្យុងយ៉ាងវិញបាត់ហើយ។ លោកបានបញ្ជាក់ថា “អ្នកការទូតកូរ៉េខាងជើង និងជនសង្ស័យជាជនជាតិកូរ៉េខាងជើងទាំង៤នាក់ផ្សេងទៀតត្រូវកាមេរ៉ាសុវត្ថិភាព CCTV ថតជាប់នៅព្រលានយន្តហោះអន្តរជាតិ Kuala Lumpur”។ ជនសង្ស័យម្នាក់ជាអ្នកការទូតដែលមានឈ្មោះថា Hyon Kwang Song អាយុ៤៤ឆ្នាំមានដំណែងជាលេខាស្ថានទូតកូរ៉េខាងជើងក្នុងទីក្រុងកូឡាឡាំពួរ។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ Kim Uk IL អាយុ៣៧ឆ្នាំជាបុគ្គលិកនៃក្រុមហ៊ុន​ Air Koryo។ មន្រ្តីប៉ូលិសបញ្ជាក់ថាជនសង្ស័យទាំង២នេះប្រហែលជាស្ថិតនៅក្នុងប្រទេសនេះនៅឡើយទេ។ ជនសង្ស័យដែលជាជនជាតិកូរ៉េខាងជើង៤នាក់ផ្សេងទៀតមានឈ្មោះ Ri Ji-hyon (អាយុ៣៣ឆ្នាំ) Hong Song-hac (អាយុ៣៤ឆ្នាំ) O Jong-gil (អាយុ៥៥ឆ្នាំ) និង Ri Jae-nam (អាយុ៥៧ឆ្នាំ)។ ជនសង្ស័យទាំង៤​នាក់នេះត្រវបានគេជឿជាក់ថាជាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មសម្លាប់លោក គីម ជុងណាម៕