កម្លាំងប៉ូលិស២៥០នាក់ត្រៀមនៅទីតាំងផ្សារទំនើបដោយសង្ស័យថាមានគ្រាប់បែក

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៧

មជ្ឈមណ្ឌលផ្សារទំនើបដ៏មមាញឹកបំផុតមួយកន្លែងរបស់ប្រទេសបារាំងត្រូវបានគេជម្លៀសមនុស្សចេញភ្លាមៗបន្ទាប់ពីរកឃើញកញ្ចប់ដ៏គួរឲ្យសង្ស័យមួយនៅជាប់នឹងរថយន្តមួយគ្រឿងនៅកន្លែងចតរថយន្តខាងក្រៅផ្សារទំនើបនេះ ប៉ុន្តែក្រោយមកប៉ូលីសរកឃើញថាគ្រាន់តែជាឆ្នាំងចំអិនម្អូបអាហារតែប៉ុណ្ណោះ រីឯម្ចាស់ឧបករណ៍នេះត្រូវបានឃុំខ្លួន។ គួរបញ្ជាក់ផងដែរថានេះជាផ្សារទំនើបមួយកន្លែងដែលមានភ្ញៀវចេញចូលប្រមាណជា៦០,០០០នាក់ក្នុងមួយថ្ងៃ។ មនុស្សយន្តដោះមីនរាវរកសារធាតុផ្ទុះត្រូវបញ្ជូនទៅកាន់ឧបករណ៍ឆ្នាំងចំអិនអាហារនេះ ហើយបញ្ជាក់ថាគ្មានផ្ទុកគ្រឿងផ្ទុះនោះទេ។  រីឯម្ចាស់ឧបករណ៍នេះស្ថិតក្នុងមន្ទីរឃុំឃាំងដើម្បីសាកសួរព័ត៌មានជាបន្ត៕