ប៉ូលិសស៊ុយអែដរងការចោទប្រកាន់ពីភាពអសកម្មទៅលើកុប្បកម្មនៅរដ្ឋធានី Stockholm

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០១៧

ប៉ូលិសស៊ុយអែដត្រូវអ្នកស្រុករិះគន់ដោយសារតែបរាជ័យក្នុងការបង្រ្កាបក្រុមកុប្បកម្មនៅជាយក្រុង Rinkeby រដ្ឋធានី Stockholm កាលពីថ្ងៃចន្ទដែលជាលទ្ធផលបណ្តាលឲ្យមានការវាយប្រហារគ្នា រថយន្តជាច្រើនគ្រឿងត្រូវគេដុតឆេះ និងអំពើចោរកម្មកាន់តែធ្ងន់ធ្ងរឡើង ដែលគ្មាននរណាម្នាក់ត្រូវចាប់ខ្លួននៅក្នុងកុប្បកម្មនោះទេ។ យោងតាមប៉ូលិសបានឲ្យដឹងថាមានមនុស្សចន្លោះពី៣០ ទៅ ៥០នាក់ដែលចូលរួមបង្កភាពចលាចល។ ហេតុការណ៍នេះបានផ្ទុះឡើងនៅម៉ោងប្រមាណជា៨យប់ថ្ងៃចន្ទបន្ទាប់ពីមានការចាប់ខ្លួនមនុស្សម្នាក់ដែលចូលរួមនៅស្ថានីយ៍រថភ្លើងក្រោមដីនៅក្នុងតំបន់នោះ។ ប៉ូលិសបានបាញ់ព្រមានជាច្រើនគ្រាប់នៅពេលដែលក្រុមកុប្បកម្មចាប់ផ្តើមរៀបចំដុតរថយន្ត គប់ដុំថ្ម និងចូលលួចទំនិញនៅក្នុងហាង។ មន្ត្រីប៉ូលិសម្នាក់ និងអ្នកកាសែតម្នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានេះបន្ទាប់មកបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ទោះជាយ៉ាងណាអ្នកស្រុកបានរិះគន់ប៉ូលិសចំណាយពេលយូរពេកមុនពេលធ្វើសកម្មភាពប្រឆាំងនឹងអ្នកបង្កឲ្យមានភាពចលាចល៕