រថយន្ដក្រុងមួយគ្រឿងរេចង្កូតចេញពីផ្លូវបង្កឲ្យមនុស្សស្លាប់៣៨នាក់​ និង១៥នាក់ទៀតរងរបួសក្នុងប្រទេសហៃទី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០១៧

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថារថយន្ដក្រុងមួយគ្រឿងបើកបុកក្រុមមនុស្សដែលនៅជិតទីក្រុង Gonaives ប្រទេសហៃទីបង្កឲ្យមនុស្សស្លាប់៣៨នាក់ និងរងរបួស១៥នាក់។ Reuters បានរាយការណ៍ថាហេតុការណ៍នេះកើតឡើងចម្ងាយប្រមាណជា១៥០គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានី Port-au-Prince ម៉ោងប្រមាណជា៤ព្រឹកកាលពីថ្ងៃអាទិត្យ។ រថយន្ដក្រុងនេះធ្វើដំណើរពី Cap Haitien ទៅកាន់រដ្ឋធានី Port-au-Prince។ Reuters បានឲ្យដឹងបន្ថែមទៀតថាមុនដំបូងរថយន្តនេះបានបុកអ្នកថ្មើរជើង២នាក់បន្ទាប់មកបានរេចង្កូតចូលទៅក្នុងក្រុមមនុស្សដែលមានប្រជាជនជាច្រើននៅក្នុងទីក្រុង Mapou។​ រថយន្តសង្គ្រោះបន្ទាន់បានដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យក្នុងស្រុកមួយនៅ Gonaives ខណៈដែលប៉ូលិសសួរសាក្សី។ លោក Jean Bazlais Bornelus មេប៉ូលិសប្រចាំក្នុងតំបន់នោះបានប្រាប់ Reuters ថាអ្នករងរបួសទាំងអស់ទទួលបានសិទ្ធិព្យាបាល ចំណែកឯអ្នកបើករថយន្តក្រុងនោះបានរត់គេចខ្លួនបាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here