យ​ន្តហោះតូចគ្មានមនុស្សបើក៖ បាញ់ដោយគ្រាប់មីស៊ីល Patriot

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៧

មីស៊ីល Patroit មានតម្លៃប្រហែល៣លានដុល្លារស្មើរនឹង២.៥លានផោន ប្រើប្រាស់ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកធុនតូច។ លោកឧត្តមសេនីយ៍ David Perkins និយាយក្នុងសន្និសីទយោធាថា “យន្តហោះគ្មានមនុស្សបើក Quadcopter នេះមានតម្លៃ២០០ដុល្លារនៅលើគេទំព័រ Amazon.com មិនអាចទប់ទល់នឹងមីស៊ីល Patriot បានទេ”។ Patriot គឺជាអាវុធរ៉ាដាប្រើប្រាស់សម្រាប់បាញ់ទៅលើយន្តហោះសត្រូវ និងគ្រាប់មីស៊ីលផ្លោង។ លោកបន្ថែមថា “ពេលនេះវាដំណើរការហើយ។ យើងពិតជាស្រឡាញ់មីស៊ីល Patriot នេះណាស់”។ ថ្មីនេះមានរបាយការណ៍ជាច្រើនពីក្រុមមួយចំនួន ឧទាហរណ៍នៅអ៊ីរ៉ាក់បានភ្ជាប់អាវុធរបស់ខ្លួនជាមួយនឹងយន្តហោះគ្មានមនុស្សបើក ហើយប្រើប្រាស់វាប្រឆាំងនឹងកងកម្លាំងសន្តិសុខបាន។ ទោះជាយ៉ាងណាក៏ដោយ Gen Perkins ស្នើរឱ្យមានការដាក់ពង្រាយកាំជ្រួចមីស៊ីលសម្រាប់ការពារ។ គាត់ថ្លែងទៅកាន់ទស្សនិកជននៅសមាគមន៍សន្និសីទកម្លាំងកងទ័ពសហរដ្ឋអាមេរិកក្នុងរដ្ឋ Alabama ថា “ជាក់ស្តែងប្រសិនបើខ្ញុំគឺជាសត្រូវនោះ ខ្ញុំគិតថាខ្ញុំនឹងចូលទៅកាន់គេហទំព័រ eBay ហើយទិញយកយន្តហោះគ្មានមនុស្សបើក Quadcopters តម្លៃ៣០០ដុល្លារហើយខ្ញុំអាចកម្ចាត់មីស៊ីល Patriot ចេញពីទីនេះបាន”។ លោក Bronk ប្រាប់សារព័ត៌មាន BBC ថាប្រព័ន្ធរ៉ាដា Patriot អាចកំណត់គោលដៅទៅលើយន្តហោះគ្មានមនុស្សបើក Quadcopter នេះបាន។ មីស៊ីល Patriot ផលិតឡើងដំបូងបំផុតនៅក្នុងឆ្នាំ១៩៨០ ដំណើរការដោយ១២ប្រទេសដែលក្នុងនោះមានសហរដ្ឋអាមេរិក ប្រទេសហូឡង់ ប្រទេសអាល្លឺម៉ង់ ប្រទេសជប៉ុន ប្រទេសអ៊ីស្រាអែល និងប្រទេសអារ៉ាប៊ីសាអូឌីត។ មីស៊ីលនេះអាចធ្វើដំណើរលឿនជាងសំឡេងរបស់វាដល់ទៅ៥ដងខណៈដែលល្បឿនរបស់យន្តហោះគ្មានមនុស្សបើក Quadcopter Drone មានល្បឿនខ្ពស់ត្រឹមតែ 50mph (80km/h)៕

LEAVE A REPLY

Please enter your comment!
Please enter your name here