Home ព័ត៌មានអន្តរជាតិ អាមេរិកសុំទោស...

អាមេរិកសុំទោសចក្រភពអង់គ្លេសចំពោះការចោទប្រកាន់សេតវិមានថាប្រើភ្នាក់ងារចារកម្មចក្រភពអង់គ្លេស GCHQ លួចស្តាប់ខ្សែអាត់សំលេងលោក Donald Trump

8
SHARE

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០១៧

សហរដ្ឋអាមេរិកសុំទោសប្រទេសអង់គ្លេសជាផ្លូវការបន្ទាប់ពីសេតវិមាននិយាយថាអតីតប្រធានាធិបតីលោកបារ៉ាក់អូបាម៉ាបានប្រើទីភ្នាក់ងារចារកម្មចក្រភពអង់គ្លេស GCHQ ដើម្បីលួចស្តាប់ខ្សែអាត់សំលេងលោក Donald Trump។យោងតាម Telegraph បានឲ្យដឹងថាអគ្គលេខាធិការសេតវិមានលោក Sean Spicer សុំទោសដោយផ្ទាល់នៅក្នុងសន្និសីទការសែតជាផ្លូវការមួយ។ កាលពីយប់ថ្ងៃព្រហស្បតិ៍មន្រ្តីអង់គ្លេសបានឆ្លើយតបមកវិញក្នុងពាក្យបណ្តឹងមួយដែលថាពួកគេបានលួចស្តាប់ខ្សែអាត់សំលេងលោក Trump ក្នុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំមុន។ អគ្គលេខាធិការសេតវិមានលោក Sean Spicer ដកស្រង់របាយការណ៍មួយចេញពី Fox News ប៉ុស្តិ៍ដែលបានចោទប្រកាន់ថាលោកអូបាម៉ាបានប្រើទីភ្នាក់ងារចារកម្មអង់គ្លេសដើម្បីជួយគាត់ឈ្លបយកការណ៍ពីលោក Trump។ ចំណែកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អង់គ្លេសមិនបានផ្តល់យោបល់អ្វីទេ។ នៅពេលដែលពាក្យបណ្តឹងរបស់លោក Napolitano ត្រូវគេយកមកចាក់ផ្សាយបានរយៈ៤៨ម៉ោង GCHQ បានធ្វើការបដិសេធ។ ទោះជាយ៉ាងណាកាលពីថ្ងៃព្រហស្បតិ៍គណៈកម្មាធិការព្រឹទ្ធសភា សន្និដ្ឋានថាពុំមានអ្វីចង្អុលបង្ហាញថាលោក Trump ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យមុនឬក៏បន្ទាប់ពីការបោះឆ្នោតនោះទេ។ ជម្លោះរវាង GCHQ និងសេតវិមានអាចធ្វើឲ្យមានការព្រួយបារម្ភអំពីការចែករំលែកគ្នាក្នុងការស៊ើបការណ៍សម្ងាត់។ អស់រយៈពេលជាយូមកហើយ អង់គ្លេសនិងអាមេរិកមានភាពជាដៃគូដ៏រឹងមាំជាមួយប្រទេសអូស្រ្តាលី កាណាដា និងនូវែលសេឡង់ ដែលបានរួមគ្នាបង្កើតជាសម្ព័ន្ធមិត្តដើម្បីចែករំលែកការស៊ើបការណ៍សម្ងាត់៕