ពួកសកម្មប្រយុទ្ធរ៉ាឌីកាល់ក្រិចអះអាងទទួលខុសត្រូវលើការវាយប្រហារដោយផ្ញើគ្រាប់បែកមួយទៅកាន់ក្រសួងហិរញ្ញវត្ថុនៅប្រទេសអាឡឺម៉ង់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០១៧

ពួកសកម្មប្រយុទ្ធមួយក្រុមរបស់ក្រិចអះអាងទទួលខុសត្រូវចំពោះការផ្ញើគ្រាប់បែកទៅកាន់ក្រសួងហិរញ្ញវត្ថុនៃប្រទេសអាល្លឺម៉ង់កាលពីថ្ងៃពុធក្នុងទីក្រុងប៊ែកឡាំង ហើយក្រុមនេះអះអាងទៀតថាការវាយប្រហារបរាជ័យនេះគ្រាន់តែជាផ្នែកមួយនៃយុទ្ធនាការរបស់ពួកគេដែលមានឈ្មោះថា “Nemesis Project”។ ក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើគេហទំព័ររបស់ក្រុមរ៉ាឌីកាល់នេះនិយាយថា “យើងនៅតែមានកំហឹង។ យើងផ្ញើកញ្ចប់មួយទៅកាន់ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអាល្លឺម៉ង់ដែលជាផ្នែកទី២នៃគម្រោង Nemesis Plan។ យើងមិនទាន់ចាញ់នោះទេ គ្រប់យ៉ាងនៅតែបន្តដដែល”។ កញ្ចប់ឥវ៉ាន់ដែលផ្ញើនេះបញ្ជូនពីការិយាល័យប្រៃសណីយ៍ក្រុងអាតែន (Athens) ទៅកាន់ក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ Wolfgang Schauble។ កញ្ចប់ឥវ៉ាន់នេះត្រូវស្ទាក់ចាប់បានដោយនាយកដ្ឋានគ្រប់គ្រងលិខិតរបស់ក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់។ គ្រាប់បែកនេះនៅមិនទាន់ផ្ទុះនៅឡើយទេ ប៉ុន្តែប៉ូលិសបញ្ជាក់ថាវាមានផ្ទុកគ្រឿងផ្ទុះ។ គ្រាប់បែកចុងក្រោយបំផុតដែលគេរាយការណ៍ថាបង្កប់ក្នុងសៀវភៅមួយក្បាលដែលមានគ្រាប់បែកភ្ជាប់នឹងខ្សែ។ ប៉ូលិសម្នាក់សុំមិនបញ្ចេញឈ្មោះនិយាយថា “អ្នកផ្ញើឥវ៉ាន់នេះមិនបានចូលមកក្នុងបរិវេណក្រសួងនោះទេ ប៉ុន្តែគាត់បានទុកប្រអប់ឥវ៉ាន់នៅក្នុងប្រអប់មួយស្ថិតនៅខាងក្រៅ”។ ក្រុមសកម្មប្រយុទ្ធនេះលេចធ្លោខ្លាំងនៅក្នុងប្រទេសក្រិចចាប់ផ្តើមពីពេលដែលសេដ្ឋកិច្ចនៅក្នុងប្រទេសនេះមានការធ្លាក់ចុះ ហើយកាលពីមុនក្រុមនេះក៏អះអាងទទួលខុសត្រូវទៅលើការវាយប្រហារដោយផ្ញើកញ្ចប់គ្រាប់បែកទៅកាន់ស្ថានទូតបរទេសជាច្រើននៅក្នុងឆ្នាំ២០១០។ កាលពីឆ្នាំ២០១១ មនុស្ស៦នាក់នៅក្នុងក្រុមហ៊ុននេះត្រូវគេកាត់ទោសឱ្យជាប់ពន្ធនាគារចាប់ពី១១ ដល់ ៣៨ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here