Home ព័ត៌មានអន្តរជាតិ ចិនសន្យាថាចាត...

ចិនសន្យាថាចាត់វិធានការឆ្លើយតបដាច់ណាត់ប្រសិនបើជប៉ុនជ្រៀតជ្រែកក្នុងសមុទ្រខាងត្បូង

18
SHARE

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០១៧

ចិនសន្យាយ៉ាងច្បាស់ហើយថានឹង “ឆ្លើយតបមិនខកខានឡើយ” ប្រសិនបើជប៉ុននៅតែបន្ថែមភាពតានតឹងដែល “គំរាមកំហែងដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន”។ សេចក្ដីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពី Reuters រាយការណ៍ថាជប៉ុននឹងបញ្ជូននាវាចម្បាំងធំបំផុតរបស់ខ្លួនទៅកាន់សមុទ្រភាគខាងត្បូងចិនខណៈដែលជម្លោះនៅតែបន្ត។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Hua Chunying មានប្រសាសន៍ក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ថាដោយផ្អែកលើទស្សនៈរបស់ខ្លួនថាថ្មីៗនេះជប៉ុនចរចារពីស្ថេរភាពនៅក្នុងសមុទ្រចិនខាងត្បូងដែល “បណ្តាលឲ្យមានការមិនពេញចិត្តយ៉ាងខ្លាំង និងមានការប្រឆាំងពីប្រជាជនចិន” ។ លោកស្រីបានបន្តទៀតថា “ប្រទេសចិននឹងជៀសមិន​ផុតពីចាត់វិធានការឆ្លើយតបយ៉ាងមោះមុតប្រសិនបើជប៉ុននៅតែចចេសធ្វើសកម្មភាពខុសឆ្គងណាមួយ និងកិច្ចអន្តរាគមន៍យោធាដែលគំរាមកំហែងដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន”។ ការឆ្លើយតបរបស់លោកស្រី Hua បានធ្វើឡើងបន្ទាប់ពីសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuters កាលពីដើមសប្តាហ៍នេះ ដែលជប៉ុននឹងមានគម្រោងបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រ​ Izumo របស់ខ្លួនទៅកាន់ដែនទឹកដែលមានជម្លោះសមុទ្រចិនខាងត្បូងដើម្បីទស្សនៈកិច្ចរយៈពេល៣ខែដែលចាប់ផ្តើមក្នុងខែឧសភាដោយប្រើប្រាស់ប្រភពដាច់ដោយឡែកចំនួន៣។ នាវា The anti-submarine Izumo មានប្រវែង២៤៩ម៉ែត្រ (៨១៦ហ្វ៊ិត) ដែលអាចផ្ទុកឧទ្ធម្ភាគចក្រ៩គ្រឿង ដែលនឹងត្រូវចូលចតនៅប្រទេសសឹង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងស្រីលង្កាមុនពេលចូលរួមធ្វើសមយុទ្ធត្រីភាគី Malabar ឆ្នាំ២០១៧ ជាមួយឥណ្ឌា និងនាវាកងទ័ព្ធជើងទឹកអាមេរិកនៅក្នុងមហាសមុទ្រឥណ្ឌាក្នុងខែកក្កដាខាងមុខ។ មានការកត់សម្គាល់ថាជាការបង្ហាញសាច់ដុំដ៏ធំនៃកងទ័ពជើងទឹកប្រចាំទីក្រុងតូក្យូចាប់តាំងពីសង្គ្រាមលោកលើកទី២។ លោកស្រី Hua បានអធិប្បាយរួចមកហើយលើរបាយការណ៍មួយកាលពីថ្ងៃអង្គារនេះថាប្រទេសចិនកំពុងរង់ចាំមើលថាមានការបញ្ចាក់ជាផ្លូវការណាមួយឬទេលើរបាយការណ៍កន្លងទៅនេះថាវាជាការពិត? ហេតុអ្វីជប៉ុនមានគម្រោងបញ្ជូននាវាចំបាំងក្នុងទស្សនៈកិច្ចឆ្លងកាត់សមុទ្រចិនខាងត្បូង។ នៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះលោកស្រី Hua មិនបាននិយាយបញ្ជាក់ទេថាប្រទេសចិនបានទទួលការបញ្ជាក់ជាផ្លូវការណាមួយនៃគម្រោងរបស់ប្រទេសជប៉ុននេះ ប៉ុន្តែលោកស្រីនិយាយលើបញ្ហាសមុទ្រខាងត្បូងរបស់ចិនថា “វាមិនបានធ្វើអោយជប៉ុនមានការព្រួយបារម្ភឡើយ” និងបានធ្វើការព្រមានប្រទេសនេះដោយតបតរទៅវិញយ៉ាងខ្លាំងបំផុតចំពោះការបង្ករភាពអាម៉ាស់លើការលុកលុយរបស់ខ្លួននៅបណ្ដុំកោះ Paracels និង Spratly កាលពីអតីតកាលដែលចិនអះអាងថាជារបស់ខ្លួន។ ជប៉ុនត្រួតត្រាកោះទាំងអស់នោះអំឡុងពេលសង្គ្រាមលោកលើកទី២រហូតដល់ចាញ់សង្រ្គាមក្នុងឆ្នាំ១៩៤៥។ ប្រទេសចិនអះអាងថាស្ទើរតែទាំងស្រុងនៃសមុទ្រចិនខាងត្បូងគឺសម្បូរទៅដោយកន្លែងនេសាទដ៏សម្បូរបែប អណ្តូងប្រេង និងឧស្ម័នហ្គាស និងទឹកប្រាក់ប្រមាណជាងប្រាំពាន់លានដុល្លារបានមកពីការដឹកជញ្ជូនពាណិជ្ជកម្មឆ្លងកាត់ជាសាកលជារៀងរាល់ឆ្នាំ បើទោះបីជាមានការប្រកួតប្រជែងពីប្រទេសវៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និងប្រ៊ុយណេក៏ដោយ។ ជប៉ុនមិនបានចូលរួមក្នុងការដណ្ដើមដែនទឹកណាមួយនោះទេ ប៉ុន្តែមានជម្លោះដែនសមុទ្រដាច់ដោយឡែកជាមួយទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនភាគខាងកើត។ មានការខឹងសម្បាដោយរងការរិះគន់ម្តងហើយម្តងទៀតចំពោះសកម្មភាពរបស់ខ្លួនទាក់ទងនឹងជម្លោះក្នុងដែនសមុទ្រខាងត្បូង។ ទាំងជប៉ុន និងសម្ព័ន្ធមិត្តរបស់ខ្លួន (សហរដ្ឋអាមេរិក) ព្រួយបារម្ភពីការកើនឡើងនៃវត្តមានយោធាចិននៅក្នុងផ្លូវទឹក ដែលជាសញ្ញាប្រាប់ឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់សកម្មភាពហោះហើរល្បាត និងកងនាវាចរល្បាតនៅតាមតំបន់ដើម្បីធានាមានសេរីភាពក្នុងកាបើកបរនាវា។ ទោះបីជាយ៉ាងណាចិនបញ្ជាក់ហើយបញ្ជាក់ទៀងថាតំបន់ដែលមានជម្លោះទាំងអស់គួរតែដោះស្រាយដោយគ្មានការជ្រៀតជ្រែក និងគ្មានការទាមទារសំណងនោះទេ។ កាលពីដើមខែនេះឯកអគ្គរដ្ឋទូតចិនចោទប្រកាន់ជប៉ុន និងអាមេរិកថាពួកគេបានពង្រឹងសម្ព័ន្ធភាពរបស់ពួកគេ ហើយចាត់ទុកចិនដូចជាសត្រូវ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលលោក Trump សន្យាថានឹងរក្សាជំហរសម្ព័ន្ធភាពសន្តិសុខដ៏យូរអង្វែងរបស់អាមេរិកជាមួយនឹងជប៉ុន។ ជាពិសេសនៅពេលដែលមានរឿងពាក់ព័ន្ធនឹងសមុទ្រភាគខាងកើតចូលមកដល់។ ចិនព្រមានដល់អាមេរិក និងជប៉ុនម្តងហើយម្តងទៀតចំពោះការប្រឆាំងនឹងជ្រៀតជ្រែកនៅក្នុងតំបន់ដោយផ្ទាល់នេះផងដែរ ដោយការធ្វើសមយុទ្ធយោធាឬសេរីភាពនៃនាវាល្បាត។ ចិនប្តេជ្ញាចិត្តថានឹងធ្វើអ្វីៗគ្រប់យ៉ាងទាមទារអធិបតេយ្យភាពរបស់ចិន៕