ប៉ាគីស្ថានអំពាវនាវឱ្យបណ្តាញសង្គម Facebook និង Twitter លុបបំបាត់មាតិកា “ពាក្យប្រមាថ”

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៧

រដ្ឋាភិបាលប៉ាគីស្ថានទាក់ទងទៅកាន់បណ្តាញសង្គម Facebook និង​ Twitter ដើម្បីឲ្យជួយស៊ើបអង្កេតទៅលើមាតិកា “ពាក្យជេរប្រមាថ” ដោយព្រមានពីផលលំបាកផ្សេងៗប្រសិនបើបណ្តាញសង្គមនេះមិនបានធ្វើតាម។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសប៉ាគីស្ថានលោក Chaudhry Nisar Ali Khan សន្យានៅថ្ងៃព្រហស្បតិ៍នេះថានឹងរកគ្រប់វិធីដើម្បី “លុបបំបាត់” មាតិកានៃ “ពាក្យជេរប្រមាថ” នៅលើបណ្តាញសង្គម។ លោកនិយាយថាការសម្រេចចិត្តនេះនឹងធ្វើឡើងនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខចំពោះបណ្តាញសង្គមនៅក្នុងប្រទេសប៉ាគីស្ថាន។ លោកបន្ថែមទៀតថា “យើងនឹងចាត់វិធានការតឹងរ៉ឹងផ្សេងៗ ប្រសិនបើរដ្ឋបាលរបស់ពួកគេឆ្លើយតបអវិជ្ជមានដោយមិនអនុវត្តតាមការរិះគន់នេះ”។ រដ្ឋមន្រ្តីទទួលស្គាល់ថាការដោះស្រាយទៅលើពាក្យប្រមាថលើបណ្តាញសង្គមពិតជាអាចធ្វើទៅបានប្រសិនបើមានការសហការជាមួយក្រុមហ៊ុន​ Facebook។ កាលពីឆ្នាំ២០១០តុលាការប៉ាគីស្ថានបិទបណ្តាញសង្គម Facebook ជាបណ្តោះអាសន្ននៅពេលដែលបណ្តាញសង្គមនេះស្នើរសុំអ្នកប្រើប្រាស់ឱ្យចែករំលែកព័ត៌មាន​ Prophet Mohammed។ រដ្ឋាភិបាលអះអាងថា នៅថ្ងៃព្រហស្បតិ៍បណ្តាញសង្គម Facebook យល់ព្រមបញ្ជូនក្រុមការងារទៅកាន់ប្រទេសប៉ាគីស្ថានដើម្បីដោះស្រាយទៅលើបញ្ហាព្រួយបារម្ភលើមាតិកានៃ “ពាក្យជេរប្រមាថ” នៅលើបណ្តាញសង្គមនេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយថាការគ្រប់គ្រងបណ្តាញសង្គម Facebook កំពុងសិក្សាអំពីការលើកឡើងរបស់ប៉ាគីស្ថាន ហើយអាជ្ញាធរទូរគមនាគមន៍ប៉ាគីស្ថានក៏ពិគ្រោះយោបល់ទៅលើបញ្ហានេះផងដែរ។ បណ្តាញសង្គម Facebook មិនបានអត្ថាធិប្បាយជាសាធារណៈទៅលើការបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសប៉ាគីស្ថាន ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ AP បានឲ្យដឹងថា Facebook និយាយថាក្រុមហ៊ុននឹងពិនិត្យទៅលើសំណើររបស់រដ្ឋាភិបាលប៉ាគីស្ថានដោយប្រុងប្រយ័ត្នក្នុងគោលដៅការពារឯកជនភាព និងសិទ្ធិរបស់អ្នកប្រើប្រាស់។ អ្នកប្រើប្រាស់រកឃើញថាមានកំហុសនៅពេលប្រមាថទៅលើសាសនាអ៊ីស្លាមឬ Prophet Mohammed ដែលអាចកាត់ទោសប្រហារជីវិតបាននៅក្នុងប្រទេសប៉ាគីស្ថាន។ រដ្ឋាភិបាលនិយាយនៅថ្ងៃព្រហស្បតិ៍ថាអ្នកប្រើប្រាស់១១នាក់ដែលបច្ចុប្បន្នត្រូវចាប់ខ្លួនដើម្បីសាកសួរពីការប្រមាថនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here