ប្រធាន FBI និង​ NSA ធ្វើជាកសិណសាក្សីក្នុងកិច្ចប្រជុំសភាពាក់ព័ន្ធនឹងខ្សែអាត់របស់លោក Trump និងប្រទេសរុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៧

ប្រធាន FBI និង​ NSA ធ្វើជាកសិណសាក្សីមុនពេលការជ្រើសរើសគណៈកម្មាធិការសើបការសម្ងាត់ ពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦ ដែលលោកប្រធានាធិបតី Donald Trump អះអាងថា យុទ្ធនាការរបស់លោកត្រូវគេលួចស៊ើបការណ៍។

ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៧

ម៉ោង ១៩:១៩នាទីម៉ោងក្នុងស្រុក

លោក Nunes ប្រាប់ Comey ថាការស៊ើបអង្កេតរបស់ FBI កំពុងតែបង្កើតកន្លែងរក្សាទុកទិន្នន័យ (Cloud) នៅរដ្ឋបាលរបស់ខ្លួន។ លោក Comey និយាយថាគាត់មិនអាចឆ្លើយតបបាននោះទេ ប្រសិនបើ FBI មានភស្តុតាងនៃការធ្វើខុសនេះ។

លោកនិយាយថា “ខ្ញុំអាចប្រាប់អ្នកថាយើងមិនមានភស្តុតាងណាមួយនោះទេ”។ លោកជម្រុញឱ្យលោក Comey ប្រញាប់បង្ហាញពីចម្លើយ និងបញ្ចប់រឿងនេះ។

ម៉ោង ១៩:១៣នាទីម៉ោងក្នុងស្រុក

Trey Gowdy (R-SC) កំពុងសាកសួរទៅកាន់លោក Comey អំពីពាក្យឮតៗគ្នា និងអត្ថបទចុះផ្សាយនៅលើកាសែតជាភស្តុតាង។

លោក Gowdy និយាយថា “ប្រព័ន្ធនេះនឹងសើចចំអកអ្នកនៅក្រៅតុលាការប្រសិនបើអ្នករើសយកអត្ថបទចេញពីកាសែតធ្វើជាភស្តុតាង។ តើអ្នកអាចពិនិត្យវិភាគទៅលើប្រភពអាណាមិកបានយ៉ាងដូចម្តេច? តើអ្នកត្រូវវិភាគទៅលើពាក្យដែលនិយាយតៗគ្នាបានដូចម្តេច?”

ម៉ោង ១៩:១២នាទីម៉ោងក្នុងស្រុក

ម៉ោង ១៩:១១នាទីម៉ោងក្នុងស្រុក

លោក Hurd សួរថា៖ រយៈពេល១០ខែនៃការជូនដំណឹងរបស់ FBI ទៅ DNC អំពីការលួចជ្រៀតចូលលើកដំបូង ហើយ DNC នឹងប្រកាសជាសាធារណៈថា តើ FBI នឹងធ្វើរឿងអ្វីខ្លះផ្សេងទៀត?

លោក Comey និយាយថា “យើងគួរតែបង្កើតរឿងផ្ទុះមួយដែលមានទំហំធំជាងនេះ ហើយរក្សាទុកនៅត្រង់ទ្វារ។ សកម្មភាពរបស់ FBI គឺសមស្របទៅតាមកាលៈទេសៈជាច្រើន”។

ម៉ោង ១៩:០៩នាទីម៉ោងក្នុងស្រុក

លោក Hurd សួរថា “តើនៅពេលណាជាលើកដំបូងបំផុតដែល FBI ជូនដំណឹងទៅកាន់ DNC អំពីការលួចជ្រៀតចូលនេះ?”

លោក Comey ឆ្លើយតបថា “ខ្ញុំគិតថាវាគឺនៅក្នុងខែសីហា ឆ្នាំ២០១៥ រយៈពេល១ឆ្នាំមុនពេលបែកធ្លាយតាមរយៈ Guccifer 2.0 និង​ WikiLeaks”

លោក Hurd សួរទៀតថា “តើនៅពេលណាដែល DNC អាច​ឱ្យ FBI ចូលទៅដំណើរការកុំព្យូទ័ររបស់ពួកគេ?”

លោក Comey ឆ្លើយថា “យើមិនអាចចូលទៅដំណើរការទៅលើម៉ាស៊ីនបាននោះទេ។ DNC ជួលក្រុមហ៊ុនមួយដែលចែករំលែកការធ្វើកោសល្យវិច័យរបស់ពួកគេ។ ការអនុវត្តល្អបំផុតគឺអាចចូលទៅដំណើរការបាន។ មនុស្សរបស់ខ្ញុំប្រាប់ខ្ញុំថា នេះគឺជាជម្រើសមួយដ៏សក្តិសម”។

ម៉ោង ១៩:០៥នាទីម៉ោងក្នុងស្រុក

លោក Rep. Will Hurd (R-Texas) សួរថា “តើការទាញយកដ៏ស្មុគស្មាញនេះត្រូវទាញយកដោយរបៀបណាតាមរយៈពលរដ្ឋរុស្ស៊ីដើម្បីជ្រាបចូលទៅក្នុង DNC នោះ?”

លោក Rogers បដិសេធមិនឆ្លើយតបជាចំហនោះទេ។

ម៉ោង ១៩:០៣នាទីម៉ោងក្នុងស្រុក

លោក Heck សួរថា “ប្រាប់ពួកយើង ហេតុអ្វីយើងត្រូវខ្វាយខ្វល់អំពីការប្រើប្រាស់របស់ជនជាតិរុស្ស៊ីដល់បពលរដ្ឋអាមេរិក ឬដើម្បីជួយជនជាតិរុស្ស៊ីនៅក្នុងអស្ថិរភាពនៃលទ្ធិប្រជាធិបតេយ្យរបស់យើង”។

លោក Comey ឆ្លើយតបថា “ខ្ញុំពិតជាជឿជាក់ថាយើងគឺជាទីក្រុងដ៏ចែងចាំងនៅលើទួលមួយ។ ពេលនេះយើងនឹងបិទមាត់សិន ហើយធ្វើកិច្ចការងាររបស់យើងដោយសារតែចម្លើយនេះអាចមានបញ្ហា”។

ម៉ោង ១៩:០១នាទីម៉ោងក្នុងស្រុក

លោក Heck សួរសំណួរមួយថា ហេតុអ្វីជនជាតិអាមេរិកត្រូវខ្វល់ខ្វាយរឿងនេះ?

លោក Rogers និយាយថា “ខ្ញុំមិនគិតថាវាជាផលប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើងសម្រាប់រឿងខាងក្រៅដើម្បីឲ្យពាក់ព័ន្ធទៅនឹងការបោះឆ្នោតនោះទេ។ នេះទំនងជាមិនបានបញ្ចប់នោះទេ ការអវត្តមាននៃការផ្លាស់ប្តូរ”។

ម៉ោង ១៨:១៣នាទីម៉ោងក្នុងស្រុក

លោក Heck និយាយថា “អ្វីដែលយើងមើលឃើញនៅថ្ងៃនេះគឺជាភស្តុតាងមួយដែលប្រទេសរុស្ស៊ីបានធ្វើ។ ប្រសិនបើពួកគេបង្ហាញការពិតនោះមិនមានការរំខានក្នុងការសាកសួរទៅកាន់លោក Comey និង Rogers នោះទេ”។

ម៉ោង ១៨:៥៥នាទីម៉ោងក្នុងស្រុក

លោក Dennis Heck (D-Washington) នៅក្នុងវេទិកាគណបក្សសាធារណរដ្ឋអះអាងថារដ្ឋបាលរបស់លោក Trump កំពុងធ្វើការផ្លាស់ប្តូរទៅលើគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងវិធីជាច្រើនទៀតដែលមានតែលោក Putin ប៉ុណ្ណោះដែលអាចអនុម័តរឿងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here