លោក Snowden លើកឡើងពីសក្ខីកម្មរបស់ប្រធាន FBI និងប្រធានទីភ្នាក់ងារសន្តិសុខជាតិ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៧

លោក Edward Snowden ប្រតិកម្មទៅនឹងការផ្តល់សក្ខីកម្មរបស់ប្រធាន FBI និងប្រធានទីភ្នាក់ងារសន្តិសុខជាតិហៅកាត់ថា NSA ដែលធ្វើឡើងចំពោះមុខគណកម្មការស៊ើបការសម្ងាត់។ លោក James Comey ប្រធាន FBI និងលោក Michael Rogers ប្រធានទីភ្នាក់ងារសន្តិសុខជាតិបានផ្តល់សក្ខីកម្មចំពោះមុខគណកម្មការស៊ើបការសម្ងាត់កាលពីថ្ងៃច័ន្ទនេះ។ សំណួរដ៏សំខាន់ផ្តោតលើការចោទប្រកាន់អំពីការលួចចូលជ្រៀតជ្រែករបស់រុស្ស៊ីក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០១៦ និងការចោទប្រកាន់របស់លោកប្រធានាធិបតី Donald Trump ថាយុទ្ធនាការរបស់លោកត្រូវលួចតាមដានដោយរដ្ឋបាលរបស់លោកអូបាម៉ា។ លោក Snowden និយាយអំពីការផ្តល់សក្ខីកម្មរបស់លោកប្រធានទាំង២នេះថាក្នុងនាមជានាយកនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកបានឆ្លើយនឹងសំណួរអំពីការលេចធ្លាយព័ត៌មានសម្ងាត់ទៅសារព័ត៌មាន។​ លោកបានឲ្យដឹងទៀតថាប្រធានទីភ្នាក់ងារសន្តិសុខជាតិមានការប្រុងប្រយ័ត្នណាស់ដោយកិច្្ចពិភាក្សាអាចធ្វើទៅបានដោយបញ្ជាក់ថាអ្នកនោះជាមនុស្សរបស់សហរដ្ឋអាមេរិក ដូច្នេះគ្មានអ្នកណាម្នាក់អាចចូលទៅដំណើរការជ្រៀតជ្រែកបានឡើយ។ អតីតអ្នកម៉ៅការឲ្យទីភ្នាក់ងារសន្តិសុខជាតិបានឲ្យដឹងថាសមាជិកសភាបានសួរសំណួរនេះគឺត្រឹមត្រូវតាមផ្លូវច្បាប់ និងប្រកបដោយក្រមសីលធម៌ដោយនិយាយថានៅពេលដែលលេចធ្លាយពត៌មានគឺខុសនឹងច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here