ប្រទេសអាល្លឺម៉ង់និរទេសជនសង្ស័យ ISIS ក្នុងស្រុកជាលើកដំបូង

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០១៧

ប្រទេសអាល្លឺម៉ង់ប្រកាសថាខ្លួននឹងនិរទេសជនសង្ស័យដែលជាសមាជិកក្រុមរដ្ឋអ៊ីស្លាម២រូបដែលមានសញ្ជាត្តអាល្លឺម៉ង់ទៅកាន់ប្រទេសអាល់ហ្សេរី និងនីហ្សេរីយ៉ាដោយសង្ស័យថាពួកគេរៀបចំគម្រោងវាយប្រហារភេរវកម្ម។ នេះជាការនិរទេសលើកដំបូងរបស់ប្រទេសអាល្លឺម៉ង់ ហើយក៏ធ្វើឡើងដើម្បី “ព្រមានដល់ពួកជ្រុលនិយមទាំងអស់”។ ជ​នសង្ស័យវ័យ២៧ឆ្នាំម្នាក់ដែលមានឪពុកម្តាយជាជនជាតិអាល់ហ្សេរី និងជនសង្ស័យវ័យ២២ឆ្នាំម្នាក់ទៀតដែលមានឪពុកម្តាយជាជនជាតិនីហ្សេរីយ៉ាត្រូវចាប់ខ្លួនកាលពីខែមុនក្នុងខណៈដែលមានការស៊ើបអង្កេតលើករណីភេរវកម្ម។ ទង់ជាតិរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) ការឃោសនា និងរកឃើញកាំភ្លើងជាច្រើននៅក្នុងផ្ទះរបស់ពួកគេនៅ Gottingen រដ្ឋ Lower Saxony។ ជនសង្ស័យទាំង២នាក់នេះមិនទទួលទោសនោះទេ  ខណៈដែលប៉ូលិសមិនមានព័ត៌មានច្បាស់លាស់ថាតើជនសង្ស័យកំពុងរៀបចំផែនការវាយប្រហារឬយ៉ាងណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here