នាយកដ្ឋានប៉ូលិសទីក្រុងញូវយ៉កពង្រឹងសន្តិសុខដើម្បីឆ្លើយតបទៅនឹងការវាយប្រហារទីក្រុងឡុងដ៏

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០១៧

នាយកដ្ឋានប៉ូលិសទីក្រុងញូវយ៉កបង្កើនសន្តិសុខនៅតាមទីតាំងសំខាន់ៗមួយចំនួនបន្ទាប់ពីមានឧប្បត្តិហេតុវាយប្រហារភេរវកម្មនៅខាងក្រៅសភាកណ្តាលទីក្រុងឡុងដ៏បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ក្នុងនោះមានអ្នកវាយប្រហារម្នាក់ផងដែរ និង៤០នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃពុធនេះក្នុងទីក្រុងឡុងដ៏។ លោក Ahmed Nasser ប្រាប់សារព័ត៌មាន USA TODAY ថា នាយកដ្ឋានប៉ូលិសទីក្រុងញូវយ៉កកំពុងតាមដានស្ថានភាព និងដាក់ពង្រាយកងកម្លាំងបន្ថែមទៀតទៅកាន់ទីកន្លែងសំខាន់ៗមួយចំនួនដូចជាស្ថានកុងស៊ុលរបស់អង់គ្លេស សាលាក្រុង និងស្ថានីយ៍កណ្តាលដ៏សំខាន់។ លោក Nasser បានឲ្យដឹងទៀតថាការឆ្លើយតបនេះគឺធ្វើឡើងជាទម្លាប់មកហើយមិនមែនដោយសារតែដឹងថាមានការគំរាមកំហែងគួរឲ្យទុកចិត្តទើបមានការឆ្លើយតបនោះទេ។ លោក J. Peter Donald ជំនួយការស្នងការនាយកដ្ឋានប៉ូលិសទីក្រុងញូវយ៉កមានតួនាទីសម្រាប់ការងារទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានបានឲ្យដឹងថាបន្ទាប់ពីមានការវាយប្រហារក្នុងទីក្រុងឡុងដ៏នេះ នាយកដ្ឋានប៉ូលិសទីក្រុងញូវយ៉កដាក់ពង្រាយកងកម្លាំងប្រដាប់ដោយកាំងភ្លើងវែងឡើងវិញនៅស្ថានកុងស៊ុលរបស់អង់គ្លេស សាលាក្រុង និងស្ថានីយ៍កណ្តាលដ៏សំខាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here