ចាប់ខ្លួនជនសង្ស័យ៨នាក់បន្ទាប់ពីការវាយប្រហារភេរវកម្មនៅសភាចក្រភពអង់គ្លេស

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៧

ជនសង្ស័យ៨នាក់ត្រូវចាប់ខ្លួនក្នុងការវាយឆ្មក់របស់ប៉ូលិសនៅ៦ទីតាំងផ្សេងគ្នាដែលមានជាប់ពាក់ពន្ឋ័នឹងការវាយប្រហារភេរវកម្មកាលពីថ្ងៃពុធនៅក្បែរសភាចក្រភពអង់គ្លេស នេះបើយោងតាមមន្រ្តីប្រឆាំងភេរវកម្មរបស់ប្រទេសអង់គ្លេស។ ការវាយឆ្មក់ធ្វើឡើងពេញមួយយប់នៅទីក្រុង Birmingham និងទីតាំងផ្សេងទៀតនៅទូទាំងប្រទេស។ គួរបញ្ជាក់ផងដែរថាការវាយប្រហារនេះបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ក្នុងនោះរូមទាំងភេរវករផងដែរដែលត្រូវបាញ់សម្លាប់ដោយមន្ត្រីប៉ូលិស៕

LEAVE A REPLY

Please enter your comment!
Please enter your name here