ចាប់ខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធករណីបាញ់សម្លាប់កីឡាករជម្រើសជាតិ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០១៧

ប៉ូលិសនៅ Panama និយាយថាពួកគេចាប់ខ្លួនមនុស្ស៤នាក់ជាប់ពាក់ព័ន្ធករណីបាញ់កីឡាករអន្តរជាតិលោក Amílcar Henríquez។ មនុស្សទាំង៤នាក់សុទ្ធតែជាក្មេងជំទង់ នេះបើយោងតាមសម្តីរបស់មន្រ្តីមានសមត្ថកិច្ច។ លោក Henríquez អាយុ៣៣ឆ្នាំត្រូវគេបាញ់សម្លាប់កាលពីថ្ងៃសៅរ៍ ហើយបុរសម្នាក់ទៀតជាមិត្តរបស់ Henríquez អាយុ៣៦ លោក Delano Wilson ក៏ត្រូវគេបាញ់សម្លាប់ដែរ និងអ្នករងរបួសម្នាក់ទៀតមានឈ្មោះថា Josimar Gómez។ សមត្ថកិច្ចចាប់បានក្មេងជំទង់៤នាក់ ហើយគេមិនទាន់ដឹងច្បាស់ពីគោលបំណងនៃការសម្លាប់មនុស្សទាំង២នាក់នេះនៅឡើយទេ។ កីឡាករ Henríquez ធ្លាប់លេងឲ្យក្រុមជម្រើសជាតិ Panama និងក្រុម Árabe Unido របស់ Panama។ នៅតំបន់ក្នុងខេត្ត Colón កន្លែងដែលគេសម្លាប់លោក Henríquez ជាតំបន់អំបូរក្មេងអន្ធពាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here