ទាហាន១២នាក់ស្លាប់នៅយ៉េម៉ែនក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០១៧

ហេុតការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកើតឡើងនៅយ៉េម៉ែនសម្លាប់ទាហានអារ៉ាបីសាអូឌីត១២នាក់។ យន្តហោះដែលមានឈ្មោះថា Black Hawk ធ្លាក់នៅក្នុងខេត្ត Marib ភាគខាងកើតរាជធានី Sanaa។ ការធ្លាក់យន្តហោះនេះបណ្តាលឲ្យទាហាន១២ស្លាប់ដែលក្នុងនោះក៏មានមន្រ្តីការិយាល័ផងដែរ។ សូមបញ្ជាក់ថា ក្រុមកម្លាំងចម្រុះដឹកនាំដោយអារ៉ាបីសាអូឌិតបានតស៊ូគាំទ្ររដ្ឋាភិបាលប្រឆាំងនឹងក្រុមឧទ្ទាម Houthi រយៈពេល២ឆ្នាំមកហើយ។ វ៉ិបសាយក្រសួងការពារជាតិបានចុះផ្សាយថាឧទ្ធម្ភាគចក្រខូចប្រព័ន្ធការពារខ្យល់មុនពេលវាចុះចត។ ប៉ុន្តែការបកស្រាយបែបនេះគឺលឿនពេកហើយ ព្រោះមូលហេតុនៃការធ្លាក់មិនទាន់ដឹងច្បាស់ ហើយការស៊ើបអង្កេតនៅតែបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here