ក្មាន់កាំភ្លើងបាញ់រះសម្លាប់មនុស្ស៣នាក់នៅ Fresno

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០១៧

ប៉ូលិសនិយាយថាមនុស្ស៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួសក្រោយពេលក្មាន់កាំភ្លើងបានបាញ់រះនៅក្រុង Fresno កាលពីព្រឹកថ្ងៃអង្គារ៍។ ការបាញ់រះកើតឡើងនៅម៉ោង១០:៤៥នាទីនៅជិតសហគមន៍កាតូលិក ហើយការបាញ់ចំនួន១៦គ្រាប់នេះប្រើរយៈពេលមិនដល់មួយនាទីផង។ ការបាញ់រះនេះសម្លាប់មនុស្ស៣នាក់ និងម្នាក់រងរបួស។ ជនសង្ស័យមានឈ្មោះ Kori Ali Muhammad អាយុ៣៩ឆ្នាំបានស្រែកថាព្រះគឺអស្ចារ្យជាភាសាអារ៉ាប់ខណៈដែលប៉ូលិសព័ទ្ធចាប់ខ្លួនគាត់។ លោក Dyer ប្រាប់ភ្នាក់ងារសារព័ត៌មានថាការបាញ់រះនេះជាសកម្មភាពអំពើរហឹង្សា។ ជនសង្ស័យត្រូវប៉ូលិសតាមចាប់ខ្លួនពីបទសម្លាប់កងសន្តិសុខយាមទ្វាដែលពុំមានអាវុធ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាខ្លួនបានឃើញបុរសម្នាក់ស្ពាយកាំភ្លើងដៃធំមួយ ហើយបញ្ចូលគ្រាប់ពីរបីដងនៅពេលបាញ់។ មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា ពេលនេះគេឃុំខ្លួន Kori និងយាមយ៉ាងប្រុងប្រយ័ត្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here