Home ព័ត៌មានអន្តរជាតិ ដាក់ពង្រាយកងម...

ដាក់ពង្រាយកងម៉ារីនអាមេរិកនៅប្រទេសអូស្រ្តាលីចំពេលមានការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង

6
SHARE

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០១៧

កងម៉ារីនសហរដ្ឋអាមេរិកជាច្រើនចាប់ផ្តើមចុះចតនៅក្នុងទីក្រុង Darwin ភាគខាងជើងតំបន់ត្រូពិកនៃប្រទេសអូស្ត្រាលីជាលើកដំបូងដែលមានចំនួន១,២៥០នាក់ដោយបានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធជាមួយកូរ៉េខាងជើងចំពេលដែលមានការព្រមានពីទីក្រុងព្យុងយ៉ាងថានឹងមានកម្មវិធីអាវុធនុយក្លេអ៊ែររយ៉ាងធ្ងន់ធ្ងរដល់ទីក្រុង Canberra។ កូរ៉េខាងជើងបានតេស្តបាញ់មីស៊ីលដោយបរាជ័យកាលពីថ្ងៃអាទិត្យខណៈដែលក្រុងវ៉ាស៊ីនតោនព្រមានថានឹងប្រើសកម្មភាពយោធាប្រឆាំងវិញ។ យោធារបស់ទីក្រុងព្យុងយ៉ាងសន្យាថានឹងកំទេចនាវាដឹកយន្តហោះរបស់អាមេរិកប្រសិនបើអាមេរិកដឹកនាំមកឈ្លានពាននៅតំបន់នេះ។ ការព្រមាននេះបានធ្វើឡើងចំពេលដែលមានការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិកនៅជិតឧបទ្វីបកូរ៉េ និងការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល THAAD របស់អាមេរិកនៅកូរ៉េខាងត្បូង។ ប្រទេសរុស្ស៊ីបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងលើភាពតានតឹងនៅលើឧបទ្វីបកូរ៉េនេះ៕