Home ព័ត៌មានអន្តរជាតិ ការវាយប្រហារន...

ការវាយប្រហារនៅជិតវិហារចាស់អេហ្ស៊ីប

16
SHARE

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០១៧

ក្មាន់កាំភ្លើងបាញ់សម្លាប់ប៉ូលិសម្នាក់នៅចំណុចត្រួតពិនិត្យនៅតាមផ្លូវក្បែរវិហារ Catherine ភាគខាងត្បូងតំបន់ Sinai។ ការវាយប្រហារមួយបានកើតឡើងក្បែរវិហារបុរាណនៅប្រទេសអេហ្ស៊ីប។ St Catherine ជាវិហារគ្រឹស្ត្រចាស់ជាងគេបំផុតលើពិភពលោក និងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ Unesco។ ប៉ូលិសម្នាក់ត្រូវគេបាញ់សម្លាប់នៅចំណុចត្រួតពិនិត្យ និងមនុស្ស៣នាក់ផ្សេងទៀតរងរបួសនៅចម្ងាយប្រមាណជា៣០០ម៉ែត្រពីច្រកទ្វាព្រះវិហារ។ ក្រោយពេលកើតហេតុក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមនិយាយថាសកម្មជនរបស់ពួកគេជាអ្នកធ្វើការវាយប្រហារ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃបន្ទាប់ដែលមានករណីបោកគ្រាប់បែកចំនួន២គ្រាប់នៅវិហារ Coptic Christian បណ្តាលឲ្យមនុស្ស៤៥នាក់ស្លាប់។ ការវាយប្រហារនេះបង្ករឲ្យមានការភ័យខ្លាចផ្នែកសន្តិសុខសុវត្ថិភាពនៅប្រទេសអេហ្ស៊ីប៕