៤៤នាក់ស្លាប់ក្នុងហេតុការណ៍រថយន្ដក្រុងធ្លាក់ចូលទៅក្នុងជ្រោះនៅភាគខាងជើងប្រទេសឥណ្ឌា

0

ប្រភពព័ត៌មានពី USA TODAY ចុះផ្សាយថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០១៧

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់និយាយថាមនុស្ស៤៤នាក់ស្លាប់បន្ទាប់ពីរថយន្តក្រុងមួយបានរអិលចេញពីផ្លូវភ្នំមួយ ហើយធ្លាក់ចូលទៅក្នុងជ្រោះជ្រៅដែលមានជម្រៅរហូតដល់ទៅ២០០ម៉ែត្រ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅក្នុងរដ្ឋ Himachal Pradesh ភាគខាងជើងប្រទេសឥណ្ឌាកាលពីព្រឹកថ្ងៃពុធនេះ។ លោក Rohan Chand Thakur ចៅហ្វាយស្រុក Shimla បានឲ្យដឹងថាមនុស្ស២នាក់មានម្នាក់ជាអ្នកត្រួតពិនិត្យសំបុត្រនៅរស់រានមានជីវិតពីហេតុការណ៍គ្រោះថ្នាក់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here