មន្ត្រីប៉ូលិសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ធ្ងរក្នុងការវាយប្រហារដោយភេរវកម្មនៅទីក្រុងប៉ារីស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០១៧

ក្រសួងមហាផ្ទៃប្រទេសបារាំងបានឲ្យដឹងថាមន្ត្រីប៉ូលិសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍បាញ់ប្រហារមួយនៅចំកណ្តាលទីក្រុងប៉ារីស។ ប្រធានាធិបតីលោក Francois Hollande និយាយថានេះជាការបាញ់ប្រហារដោយអំពើរភេរវកម្មខណៈដែលក្រុមរដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវ។ យោងតាមប៉ូលិសបានឲ្យដឹងថាជនសង្ស័យក្នុងការវាយប្រហារនោះត្រូវបានបាញ់សម្លាប់ផងដែរ។ ខ្មាន់កាំភ្លើងដែលបានសម្លាប់មន្ត្រីប៉ូលិសរស់នៅក្នុងសង្កាត់ជាយក្រុងមួយស្ថិតនៅភាគខាងកើតទីក្រុងប៉ារីសដែលមានចម្ងាយប្រមាណជា២០គីឡូម៉ែត្រ។ ការបាញ់ប្រហារនេះកើតឡើងនៅម៉ោងប្រមាណជា២១:០០នាទីម៉ោងនៅក្នុងស្រុក។ ហេតុការណ៍នេះកើតឡើងតែប៉ុន្មានថ្ងៃមុនពេលបោះឆ្នោតជុំទី១ដើម្បីជ្រើសរើសប្រធានាធិបតីប្រទេសបារាំងដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែមេសា។ បេក្ខជនប្រធានាធិបតីប្រទេសបារាំងបានសម្តែងការរំលែកទុក្ខរបស់ខ្លួនទៅលើឧប្បត្តិហេតុនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here