ប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញនាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០១៧

រដ្ឋាភិបាលនិយាយនៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃសុក្រថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ ប្រទេសវៀតណាមនៅរក្សាចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិកដើម្បីឈានទៅកាន់កម្រិតថ្មីមួយទៀត និងចង់អោយសហរដ្ឋអាមេរិករក្សាសន្តិសុខនាពេលបច្ចុប្បន្ននៅតំបន់អាស៊ីលើបញ្ហាប្រឈមនៃការទាមទារទឹកដីពីប្រទេសចិន។ រដ្ឋាភិបាលប្រទេសទាំង២បង្ហាញពីបំណងក្នុងការបង្កើនចំណងមិត្តភាព និងការពង្រឹងទំនាក់ទំនងរបស់ពួកគេបន្តទៀតចាប់តាំងពីលោកដូណាល់ត្រាំជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីខែវិច្ឆិកាឆ្នាំមុននេះ។ លោក H.R. McMaster ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបញ្ជូនលិខិតអញ្ជើញមួយរបស់លោក ត្រាំ ទៅកាន់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ដើម្បីបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ កាលពីខែមុននេះ លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីប្រទេសវៀតណាមនិយាយថាលោកត្រៀមខ្លួនរួចរាល់ក្នុងការបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីលើកកម្ពស់ចំណងមិត្តភាពប្រទេសទាំង២។ គួរបញ្ជាក់ផងដែរថាលោក ដូណាល់ ត្រាំ នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅប្រទេសវៀតណាមក្នុងខែវិច្ឆិកាខាងមុខនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here