កុមារម្នាក់ស្លាប់ និង១១នាក់ទៀតរងរបួសខណៈដែលក្មេងជំទង់ម្នាក់យកគ្រាប់បែកមួយគ្រាប់ចូលទៅក្នុងថ្នាក់រៀនកុំព្យូទ័រ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០១៧

យ៉ាងហោចណាស់មានក្មេងជំទង់ម្នាក់ស្លាប់ និង១១នាក់ទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកចេញពីថ្នាក់រៀនកុំព្យូទ័។ ឧប្បត្តិហេតុនេះបង្កឡើងដោយគ្រាប់បែកមួយគ្រាប់ដែលក្មេងជំទង់ម្នាក់យកចូលទៅក្នុងអគារ។ យ៉ាងហោចណាស់មានក្មេងជំទង់៣នាក់ក្នុងចំណោមអ្នករងរបួសទាំងអស់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ឥឡូវនេះក្រុមអ្នកស៊ើបអង្កេតកំពុងធ្វើការនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិ Agvali, Dagestan, ក្នុងតំបន់ Caucasus ភាគខាងជើងប្រទេសរុស្ស៊ី។ ក្រសួងមហាផ្ទៃបានបញ្ជាក់ថាសិស្សដែលយកគ្រាប់បែកចូលនោះត្រូវឃុំខ្លួន ហើយសិស្សរូបនោះបានពន្យល់ថាគាត់បានឃើញគ្រាប់បែកមួយគ្រាប់នៅតាមផ្លូវហើយបន្ទាប់មកក៏យកវាចូលទៅក្នុងថ្នាក់រៀនកុំព្យូទ័រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here