សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើមន្រ្តីស៊ីរីនៅអាមេរិក

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០១៧

សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើមន្រ្តីរបស់ស៊ីរីដែលជាប់សង្ស័យពីបទជាប់ពាក់ព័ន្ធករណីវាយប្រហារដោយប្រើសារធាតុគីមីកាលពីដើមខែ។ ការិយាល័យប្រកាសទ្រព្យបានបញ្ជាឲ្យបុគ្គលិកសិក្សាផ្នែកវិទ្យាសាស្រ្ត និងនៅមជ្ឈមណ្ឌលស្រាវជ្រាវជនជាតិស៊ីរីចំនួន២៧១នាក់ប្រកាសទ្រព្យសម្បត្តិនៅ សហរដ្ឋអាមេរិក។ អាមេរិកជឿថាពួកគេគឺជាភ្នាក់ងារសសៃប្រសាទដែលបានសម្លាប់មនុស្សច្រើនជាង៨០នាក់នៅតំបន់ឧទ្ទាមកាន់កាប់ក្នុងក្រុង Khan Sheikhoun។ ឆ្លើយតបទៅនឹងការចោទប្រកាន់នេះជនជាតិស៊ីរីនិយាយថា ឧប្បត្តិហេតុនេះគឺជាការប្រឌិតមួយ។ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានចោទលោកខាងលិចថាជាអ្នកបង្កើតព្រឹត្តការណ៍វាយប្រហារនៅក្នុងក្រុង Khan Sheikhoun កាលពីថ្ងៃ៤ ខែមេសា ដូច្នេះអាមេរិកបានលេសក្នុងការវាយប្រហារមីស៊ីលតាមអាកាសនៅមូលដ្ឋានអាកាស Shayrat របស់រដ្ឋាភិបាលស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here