ប្រទេសប្រេស៊ីលចាប់ខ្លួនជនសង្ស័យ៨នាក់បន្ទាប់ពីផ្ទុះអំពើរហិង្សានៅក្នុងសាធារណរដ្ឋប៉ារ៉ាហ្គាយ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០១៧

ប៉ូលិសប្រេស៊ីលចាប់ខ្លួនយ៉ាងហោចណាស់បុរស៨នាក់ពីបទលួចប្រាក់រាប់លានដុល្លារនៅក្នុងសាធារណរដ្ឋប៉ារ៉ាហ្គាយដោយបន្សល់ទុកមន្ត្រីម្នាក់ និងអ្នកវាយប្រហារ៣នាក់ស្លាប់។ ក្រុមអ្នកវាយប្រហារមានរហូត៥០នាក់ដែលបានប្រើគ្រឿងផ្ទុះដើម្បីចូលទៅដល់ទីតាំងទូដែកនៅក្នុងទីក្រុង Ciudad del Este នៃសាធារណរដ្ឋប៉ារ៉ាហ្គាយ បន្ទាប់មកពួកគេរត់គេចខ្លួន ហើយជនសង្ស័យ៣នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នា។ យោងតាមប៉ូលិសប៉ារ៉ាហ្គាយបានឲ្យដឹងថាក្រុមក្មេងទំនើងប្រេស៊ីល First Capital Command (PCC) ទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ អធិការប៉ូលិសសហព័ន្ធប្រចាំតំបន់របស់ប្រទេសប្រេស៊ីលលោក Fabiano Bordignon និយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថាទឹកប្រាក់សរុបដែលបានលួចនឹងត្រូវប្រកាសនៅពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here