ក្រសួងការពារជាតិរុស្ស៊ី៖ យន្តហោះចម្បាំងប្រភេទ MiG-៣១ ធ្លាក់នៅតំបន់ស៊ីបេរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០១៧

យន្តហោះយោធាប្រភេទ MiG-៣១ មួយគ្រឿងធ្លាក់នៅភាគខាងលិចតំបន់ស៊ីបេរី។ ក្រសួងការពារប្រទេសរុស្ស៊ីបានឲ្យដឹងថាអ្នកបើកយន្តហោះទាំងពីរនាក់បានលោតចេញ ហើយពួកគេមិនមានគ្រោះថ្នាក់ទេ។ ហេតុការណ៍នេះកើតឡើងខណៈដែលយន្តហោះនេះដឹកនាំហ្វឹកហាត់ហោះហើរនៅលើតំបន់ Telemba Airfield។ ឧទ្ធម្ភាគចក្រមួយគ្រឿងបានបញ្ជូនទៅធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ យន្តហោះចម្បាំងដែលលឿនជាងសម្លេងរបស់រុស្ស៊ីប្រភេទ MiG-៣១ នេះគឺជាយន្តហោះដែលមានល្បឿនលឿនជាងគេបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ កាលពីឆ្នាំ២០១៦ យន្តហោះចម្បាំងប្រភេទ MiG-៣១ បានចូលរួមធ្វើសមយុទ្ធកងនាវាចរប៉ាស៊ីហ្វិក និងកងទ័ពអាកាសនៅភាគខាងកើតប្រទេសរុស្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here