មេដឹកនាំក្រុមឧទ្ទាមស្លាប់ក្រោយពីមានការវាយឆ្មក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០១៧

មេដឹកនាំក្រុមឧទ្ទាម IS នៅប្រទេសអាហ្វហ្គានីស្ថានលោក Abdul Hasib ត្រូវគេសម្លាប់នេះបើយោងតាមប្រសាសន៍របស់ប្រធានាធិបតី Ashraf Ghani។
កងកម្លាំងពិសេសរបស់អាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិកបានវាយឆ្មក់កាលពីខែមេសានៅភាគខាងកើតខេត្ត Nangarhar ទៅលើក្រុមឧទ្ទាម។ មេដឹកនាំក្រុមឧទ្ទាមលោក Abdul Hasib បានស្លាប់១០ថ្ងៃក្រោយពីមានការវាយឆ្មក់ដែលដឹកនាំដោយអាមេរិក និងកម្លាំងពិសេសរបស់អាហ្វហ្គានីស្ថាន។ គេជឿថា Hasib មានជាប់ពាក់ព័ន្ធនៅពីក្រោយការវាយប្រហារកាលពីខែមីនា នៅមន្ទីពេទ្យយោធាក្នុងតំបន់ Kabul ដោយការវាយប្រហារនេះសម្លាប់មនុស្សប្រមាណជា៣០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here