មេដឹកនាំកូរ៉េខាងជើងត្រួតពិនិត្យដោយផ្ទាល់ចំពោះការបាញ់សាកល្បងមីស៊ីលប្រព័ន្ធថ្មី

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

ទីភ្នាក់ងារ KCNA របស់ប្រទេសកូរ៉េខាងជើងរាយការណ៍នៅថ្ងៃអង្គារ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ចុះត្រួតពិនិត្យដោយផ្ទាល់ចំពោះការបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងភពគ្រប់គ្រងដោយប្រព័ន្ធថ្មី និងការបញ្ជាអោយអភិវឌ្ឍន៍អាវុធយុទ្ធសាស្រ្តកាន់តែមានអានុភាព។ KCNA និយាយបន្ថែមថាមេដឹកនាំកូរ៉េខាងជើងនេះចង់អោយប្រទេសកូរ៉េខាងជើងបោះជំហានកាន់តែធំនៅក្នុងស្មារតីនេះដើម្បីបញ្ជូនកញ្ចប់ការដូធំជាងមុនដល់សហរដ្ឋអាមេរិកដើម្បីសងសឹកចំពោះការបង្កហេតុមុនរបស់យោធាអាមេរិក។ នៅថ្ងៃច័ន្ទនេះ ទីក្រុងព្យុងយ៉ាងចាប់ផ្តើមបាញ់គ្រាប់មីស៊ីល Scud-Class ចូលទៅក្នុងសមុទ្រ ហើយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងក៏រាយការណ៍ថាការបាញ់គ្រាប់មីស៊ីលផ្លោងនឹងបន្តធ្វើទៀតនៅថ្ងៃបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here