ប្រទេសចិននិយាយថាការរឹបអូសគ្រឿងញៀន៦០០គីឡូក្រាមនៅហ្វីលីពីនគឺជាការបង្រ្កាបរួមគ្នាដ៏ធំបំផុត

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៧

មន្រ្តីគយចិននិយាយនៅថ្ងៃច័ន្ទនេះថាអាជ្ញាធរហ្វីលីពីនកាលពីសប្តាហ៍មុននេះរឹបអូសសារធាតុញៀនមេតំហ្វេតាមីនចំនួន៦០០គីឡូក្រាមដែលជាការបង្រ្កាបធំបំផុតចាប់តាំងពីប្រទេសចិនចាប់ផ្តើមបង្ក្រាបការរត់ពន្ធឆ្លងកាត់ព្រំដែនតាមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ ប្រទេសចិនគឺជាប្រភពសំខាន់នៃសារធាតុមេតំហ្វេតាមីននៅក្នុងប្រទេសហ្វីលីពីនដែលជាអ្វីដែលលោកប្រធានាធិបតី Rodrigo Duterte ធ្វើសង្គ្រាមប្រឆាំងទៅនឹងគ្រឿងញៀន។ មនុស្ស២នាក់ត្រូវចាប់ខ្លួននៅថ្ងៃទី១២ ខែឧសភាដោយពួកគេលាក់គ្រឿងញៀនទាំងនោះនៅក្នុងម៉ាស៊ីនបោះពុម្ពចំនួន៥គ្រឿងដែលពួកគេនាំចូលមកកាន់ប្រទេសហ្វីលីពីន។ មន្ត្រីគយនៅ Xiamen និយាយថាមន្រ្តីហ្វីលីពីនរឹបអូសគ្រឿងញៀនចំនួន៦០៤គីឡូក្រាមនៃសារធាតុមេតំហ្វេតាមីននៅថ្ងៃទី២៦ ខែឧសភានេះ។ “ករណីនៃការរត់ពន្ធគ្រឿងញៀនទៅកាន់ប្រទេសហ្វីលីពីនមានការធ្លាក់ចុះខ្លាំងចាប់តាំងពីប្រទេសចិន និងសហរដ្ឋអាមេរិកចាប់ផ្តើមកិច្ចសហប្រតិបត្តិការប្រឆាំងទៅនឹងការរត់ពន្ធគ្រឿងញៀនឆ្លងកាត់តាមព្រំដែន។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការបង្ក្រាបការរត់ពន្ធគ្រឿងញៀន”។ គួរបញ្ជាក់ផងដែរថាប្រទេសទាំង២ព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ក្នុងអំឡុងពេលដែលប្រធានាធិបតី Duterte បំពេញទស្សនកិច្ចក្នុងប្រទេសចិនកាលពីខែតុលាឆ្នាំមុននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here