ក្រុមរដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅហាងលក់ការ៉េមក្នុងទីក្រុងបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុងបាកដាដដែលសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់កាលពីថ្ងៃចន្ទនេះ។ ប្រភពសន្តិសុខមួយបានប្រាប់សារព័ត៌មាន Alsumaria ថាចំនួនអ្នកស្លាប់ចុងក្រោយពីការបំផ្ទុះគ្រាប់បែកនៅខាងក្រៅហាងលក់ការ៉េមមួយក្នុងស្រុក Karrada រួមបញ្ចូលទាំងស្ត្រី និងកុមារគឺ១១នាក់។ ប្រភពដដែលបានឲ្យដឹងទៀតថាចំនួនអ្នករងរបួសដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ គួរបញ្ជាក់ថាកាលពីថ្ងៃច័ន្ទនេះមានហេតុការណ៍បំផ្ទុះគ្រាប់មួយប្រព្រឹត្តឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បើកឡានបង្កប់គ្រាប់បែកចូលទៅក្នុងហ្វូងមនុស្សដែលនៅជុំវិញស្រុក Karrada ធ្វើឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ គេមើលឃើញថាទីក្រុងបាដាដមានការបំផ្ទុះគ្រាប់បែកស្ទើរតែរាល់ថ្ងៃ និងការវាយប្រហារដោយអាវុធប្រឆាំងនឹងសមាជិកសន្តិសុខ ក្រុមទាហានប៉ារ៉ា និងជនស៊ីវិលចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការទ្រង់​ទ្រាយ​ធំក្នុងការដណើ្តមយកតំបន់មួយចំនួនដែលកាន់កាប់ដោយក្រុមរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៦។ Karrada គឺជាស្រុកមួយរបស់ទីក្រុងបាដាដដែលមានការវាយប្រហារសម្លាប់មនុស្សច្រើនជាងគេនៅក្នុងឆ្នាំ២០១៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here