៧នាក់ស្លាប់ និង៦នាក់រងរបួសក្នុងការវាយប្រហារដោយកាំភ្លើង និងការបំផ្ទុះគ្រាប់បែកនៅក្នុងខេត្ត Diyala

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៧

ទីភ្នាក់ងារសារព័ត៌មាន DPA រាយការណ៍កាលពីថ្ងៃអង្គារនេះថាមនុស្ស៧នាក់ស្លាប់ និង៦នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយកាំភ្លើង និងគ្រាប់​បែកដាច់ដោយឡែកមួយក្នុងខេត្ត Diyala។ យោងតាមទីភ្នាក់ងារសារព័ត៌មានដែលបានដកស្រងសម្តីពីសន្តិសុខអ៊ីរ៉ាក់បានឲ្យដឹងថាសមាជិកក្រុមរដ្ឋអ៊ីស្លាមបានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យ Qarra Tabba ភាគខាងជើងទីក្រុង Baqubah បណ្តាលឲ្យសមាជិកចលនានិយម៤នាក់បាត់បង់ជីវិត និងរងរបួស២នាក់។ ក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយទៀតគ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងនៅជិតវិហារអ៊ីស្លាមក្នុងភូមិ Tawakkol ភាគឦសានទីក្រុង Baqubah បណ្តាលឲ្យអ្នកសម្តែងធម៌៣នាក់ស្លាប់នៅលើផ្លូវចេញពីព្រះវិហារ​ និងរងរបួស៤នាក់។ គួរបញ្ជាក់ថាក្រុមរដ្ឋអ៊ីស្លាមបានបាត់បង់បន្ទាយសំខាន់ៗស្ទើរតែទាំងស្រុងរបស់ពួកគេចាប់តាំងពីខែតុលាដែលជាហេតុនាំឲ្យមានការកើនឡើងនៃការវាយប្រហារនៅតាមបណ្តាខេត្តផ្សេងៗដែលពួកគេកំពុងមានវត្តមាននៅទីនោះ។ រដ្ឋាភិបាល និងកងកម្លាំងកុលសម្ព័ន្ធបានចាប់ផ្តើមប្រតិបត្តិក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះដើម្បីបោសសម្អាត់តំបន់តាមបណ្តោយព្រំដែនខេត្ត Diyala និង Salahuddin ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធរាប់សិបនាក់។ ពួកអ្នកប្រយុទ្ធក្រុមរដ្ឋអ៊ីស្លាមក៏បានធ្វើការតបតនឹងការវាយប្រហាររបស់កងកម្លាំងរដ្ឋាភិបាល និងកងកម្លាំងកុលសម្ព័ន្ធវិញដែលបណ្តាលឲ្យកងកម្លាំងរដ្ឋាភិបាល និងកងកម្លាំងកុលសម្ព័ន្ធស្លាប់ជាច្រើននាក់។ មន្ត្រីមកពីទីក្រុងដែលរដ្ឋអ៊ីស្លាមនៅតែបន្តគ្រប់គ្រងចាប់តាំងពីឆ្នាំ២០១៤បានជម្រុញឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់ពន្លឿនឲ្យមានប្រតិបត្ដិការដណ្តើមយកតំបន់ទាំងនោះមកកាន់កាប់វិញ ប៉ុន្តែរដ្ឋាភិបាលអ៊ីរ៉ាក់បានផ្តោតយកចិត្តទុកដាក់ភាគច្រើនទៅលើការប្រយុទ្ធរបស់ខ្លួននៅក្នុងទីក្រុងម៉ូស៊ូលដែលជាបន្ទាយដ៏ធំរបស់ក្រុមរដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here