ផ្ទុះគ្រាប់បែកនៅរដ្ឋធានីកាបុលប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១៧

ការផ្ទុះគ្រាប់បែកនៅក្រុងកាបុលប្រទេសអាហ្វហ្គានីស្ថានបណ្តាលឲ្យអ្នកនៅស្ថានទូតបរទេស និងវិមានប្រធានាធិបតីក្បែរៗនោះរងរបួស។ យ៉ាងហោចណាស់មានមនុស្ស៦០រងរបួសពីការផ្ទុះនោះ។ រូបភាពដែលបង្ហោះនៅលើបណ្តាញសង្គមបង្ហាញឲ្យឃើញផ្សែងខ្មៅងងឹតហោះពេញផ្ទៃអាកាសក្នុងទីក្រុង។ ពាក់ព័ន្ធនឹងការវាយប្រហារនេះគេពុំទាន់ដឹងពីគោលបំណងនៃការវាយប្រហារ និងពុំទាន់មានក្រុមណាមួយចេញមុខអះអាងនៅពីក្រោយ ការវាយប្រហារនោះនៅឡើយទេ។ កាលពីដើមខែនេះមានការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅអង្គការណាតូដែលមានក្រុមឧទ្ទាមអ៊ីស្លាមនៅអាហ្វហ្គានីស្ថានអះអាងនៅពីក្រោយការវាយប្រហារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here