Home ព័ត៌មានអន្តរជាតិ ក្មេងម្នាក់ធ្...

ក្មេងម្នាក់ធ្វើអត្តឃាតដោយប្រើប្រាស់គ្រាប់បែកដៃ

9
SHARE

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៧

សារព័ត៌មាន Qasioun News រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះថាគ្រាប់បែកដៃមួយគ្រាប់បានផ្ទុះ និងបានសម្លាប់សិស្សម្នាក់បន្ទាប់ពីដឹងថាគាត់ប្រលងធ្លាក់ដែលហេតការណ៍នេះកើតឡើងនៅក្នុងសាលារៀនរបស់គាត់នៅក្នុងភូមិ Bsorm ទីក្រុង Tartus ប្រទេសស៊ីរី។ លោកវេជ្ជបណ្ឌិត Saleh Sorour ប្រធាននាយកដ្ឋានកោសល្យវិច្ច័យក្នុងទីក្រុង Tartus និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាពួកគេមិនអាចបញ្ជាក់បានថាតើឧប្បត្តិហេតុនេះកើតឡើងដោយចៃដន្យឬក៏ជាការធ្វើអត្តឃាតនោះទេ។ លើសពីនេះទៀតលោក Sorour បដិសេធដំណឹងមួយចំនួនដែលចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីការធ្វើអត្តឃាតរបស់សិស្ស២នាក់ដែលនៅក្នុងខេត្តនេះបន្ទាប់ពីចេញលទ្ធផលប្រឡង។ គួរឱ្យកត់សម្គាល់ថាបណ្តាទីក្រុងដែលកាន់កាប់ដោយរបបនៅក្នុងខេត្តនេះត្រូវគេមើលឃើញថាមានអស្ថិរភាពគួរឲ្យកត់សម្គាល់ដោយសារតែមានវត្តមានរបស់ពួកសកម្មប្រយុទ្ធបរទេស និងបរិមា​ណ​អាវុធដ៏ច្រើនស្ថិតនៅក្នុងប្រទេសនេះ៕