Home ព័ត៌មានអន្តរជាតិ អ្នកនយោបាយហ្វ...

អ្នកនយោបាយហ្វីលីពីន៖ មនុស្សជាច្រើនស្លាប់នៅក្នុងជម្លោះក្នុងទីក្រុង Marawi

8
SHARE

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៧

អ្នកនយោបាយហ្វីលីពីនម្នាក់និយាយនៅថ្ងៃព្រហស្បតិ៍ថាមនុស្សជាច្រើននាក់ស្លាប់នៅក្នុងជម្លោះដ៏តានតឹងនៃការឡោមព័ទ្ធទីក្រុង Marawi រវាងកងកម្លាំងរក្សាសុវត្ថិភាព និងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងរយៈពេល៣​សប្តាហ៍កន្លងទៅនេះ។ អ្នកនយោបាយម្នាក់ឈ្មោះថា Zia Alonto Adiong និយាយប្រាប់អ្នកកាសែតថា “សាកសពមនុស្សជាង១០០នាក់ត្រូវគេប្រទះឃើញនៅក្នុងទីក្រុងនេះបើយោងតាមការបញ្ជាក់របស់ប្រជាជនរស់នៅក្នុងទីក្រុងនេះ”។ ចំណែកកងកម្លាំងយោធានិយាយថាខ្លួននៅមិនទាន់អាចបញ្ជាក់អំពីចំនួនអ្នកស្លាប់បាននៅឡើយទេ។ កងទ័ពនិយាយថាមនុស្ស២៩០នាក់ស្លាប់នៅក្នុងការប្រយុទ្ធរយៈពេល៣​សប្តាហ៍នេះដែលក្នុងនោះមានពួកសកម្មប្រយុទ្ធ២០៦នាក់ ទាហាន៥៨នាក់ និងជនស៊ីវិល២៦នាក់។ លោកវរសេនីយ៍ទោ Jo-Ar Herrera អ្នកនាំពាក្យរបស់កងកម្លាំងយោធានិយាយថាកងទ័ពឆ្ពោះសំដៅទៅកាន់ទីក្រុង Marawi ដែលកាន់កាប់ដោយពួកសកម្មប្រយុទ្ធភក្តីភាពជាមួយក្រុមរដ្ឋអ៊ីស្លាម។ “យើងមានគោលបំណងក្នុងការបញ្ចប់ជម្លោះនេះឲ្យកាន់តែឆាប់តាមតែអាចធ្វើទៅបាន។ យុទ្ធសាស្រ្តនៃការបញ្ជារបស់យើងពិតជាធ្វើឲ្យបានល្អបំផុត។ កងកម្លាំងជាច្រើនរបស់យើងនឹងត្រូវប្រឈមមុខជាមួយនឹងពួកយុទ្ធជន២០០នាក់។ សមរភូមិនេះពិតជាខ្លាំងក្លាមែនទែន”។ កាលពីពេលមុនកងកម្លាំងយោធានិយាយថាបានចាប់ខ្លួនបងប្រុសរបស់មេដឹកនាំកំពូលរបស់ពួកសកម្មប្រយុទ្ធក្រុមរដ្ឋអ៊ីស្លាមក្នុងការប្រយុទ្ធប្រឆាំងរដ្ឋាភិបាល។ បុរសម្នាក់នោះឈ្មោះ Mohammad Noaim Maute ត្រូវចាប់ខ្លួននៅប៉ុស្តិ៍ត្រួតពិនិត្យមួយនៅជិតឆ្នេរសមុទ្រនៃទីក្រុង Cagayan de Oro នាពេលព្រឹកព្រលឹម។ ទីក្រុង Marawi មានចម្ងាយ១០០គីឡូម៉ែត្រ (៦០ ម៉ាយ៍) ពីភាគខាងត្បូងនៃទីក្រុង Cagayan de Oro។ បងប្អូនប្រុស៧នាក់របស់ Maute រួមមាន Omarkhayam និង Abdullah ដែលគេជឿជាក់ថារស់នៅក្នុងទីក្រុង Marawi។ អ្នកនាំពាក្យកងកម្លាំងយោធា Gilbert Gapay និយាយថា Mohammad Noaim Maute គឺជាជនសង្ស័យផលិតគ្រាប់បែកសម្រាប់ក្រុម។ Maute កាន់កាតសិស្សក្លែងក្លាយរបស់សាកលវិទ្យាល័យ Mindanao State University ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Marawi ហើយលោកត្រូវចាប់ខ្លួននៅត្រង់កន្លែងត្រួតពិនិត្យ៕