គ្រាប់បែកតូចមួយឈ្មោះថា “Ping Pong” ផ្ទុះនៅទីក្រុងបាងកកបណ្តាលឲ្យមនុស្សម្នាក់រងរបួស

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០១៧

ប៉ូលិសនិយាយថាគ្រាប់បែកតូចមួយផ្ទុះនៅក្នុងទីក្រុងបាងកកប្រទេសថៃបណ្តាលឲ្យមនុស្សម្នាក់រងរបួសកាលពីថ្ងៃសុក្រនេះ ហើយគ្រាប់បែកដែលផ្ទុះនេះមានឈ្មោះថា “Ping Pong” លាក់នៅក្នុងថង់ប្លាស្ទិចមួយ។ ការផ្ទុះនេះកើតឡើងក្រោយពេលដែលមន្ត្រីអាជ្ញាធរនិយាយថាពួកគេចាប់បានជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធទៅនឹងការបំផ្ទុះគ្រាប់បែកកាលពីខែមុននេះនៅមន្ទីរពេទ្យយោធាក្នុងទីក្រុងបាងកកបណ្តាលឲ្យមនុស្ស២០នាក់រងរបួស។ មន្ត្រីប៉ូលិសម្នាក់បា្រប់សារព័ត៌មាន Reuters ថា “គ្រាប់បែកនេះត្រូវលាក់ទុកនៅក្នុងថង់ប្លាស្ទិចមួយ ហើយអ្នកសម្អាតទីក្រុងក៏រើសវាបើកមើល ហើយក៏ផ្ទុះតែម្តង”។ មនុស្សដែលរងរបួសនេះគឺជាអ្នកសម្អាតនៅលើដងផ្លូវ។ លោក Kajornpong និយាយថា “វាទំនងជាមិនមែនការវាយប្រហារដោយចេតនានោះទេ។ វាអាចពាក់ព័ន្ធទៅនឹងកូនសិស្សដែលចូលចិត្តលេងគ្រាប់បែកតូចៗ និងលាក់គ្រាប់បែកនេះ”។ គ្រាប់បែកនេះមានឈ្មោះថា “Ping Pong” មានទំហំប៉ុនគ្រាប់បាល់ Tennis។ ការផ្ទុះគ្រាប់បែកតូចៗកើតឡើងជាច្រើនដងនៅក្នុងទីក្រុងបាងកកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ ប៉ុន្តែការបំផ្ទុះគ្រាប់បែកនេះប្រហែលប្រឆាំងទៅនឹងការគ្រប់គ្រងរបស់កងកម្លាំងយោធានៅក្នុងប្រទេសថៃ។ កងកម្លាំងយោធារឹបអូសអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៤ ហើយកងកម្លាំងយោធានឹងធ្វើអន្តរាគមន៍ភ្លាមទៅលើក្រុមតវ៉ាប្រឆាំងនឹងខ្លួន។ កងកម្លាំងយោធាសន្យាថានឹងរៀបចំការបោះឆ្នោតនៅឆ្នាំក្រោយនេះ ប៉ុន្តែក្រុមអ្នករិះគន់និយាយថាពួកគេនឹងប្រើប្រាស់រដ្ឋធម្មនុញ្ញថ្មីមួយដើម្បីរក្សាអំណាចគ្រប់គ្រងទៅលើរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here