ជម្លោះនៅម៉ូស៊ូល៖ កម្លាំងអ៊ីរ៉ាក់ចូលវាយប្រហារក្រុងចាស់ដែលក្រុមឧទ្ទាមកាន់កាប់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០១៧

ការប៉ះទង្គិចគ្នាបានកើតឡើងនៅថ្ងៃដំបូងនៃការចាប់ផ្តើមប្រយុទ្ធរបស់កងកម្លាំងអ៊ីរ៉ាក់ក្នុងការវាយដណ្តើមយកក្រុងចាស់ពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមមកវិញ។ កម្លាំងពិសេស និងប៉ូលិសសហព័ន្ធវាយប្រហារពីខាងលិច និងខាងត្បូងបានឃើញភ្លើងឆេះ និងបំផ្ទុះគ្រាប់បែករថយន្ត។ យោងតាមប្រភពអង្គការសហប្រជាជាតិ បានឲ្យដឹងថាជនស៊ីវិល១០០,០០០នាក់ជាប់នៅក្នុងទីក្រុងចាស់នោះ។ ជនស៊ីវិលទាំងនោះនឹងចាកចេញពីតំបន់នោះ បើសិនជាពូកគេអាចរកផ្លូវឃើញ។ យោធាអ៊ីរ៉ាក់និយាយថាពួកគេបានធ្វើដំណើរយ៉ាងយឺតៗ ហើយធ្វើការវាយប្រហារតាមដងផ្លូវ។ សម្រាប់ការវាយប្រហារតាមអាកាស និងប្រើកាំភ្លើងធំត្រូវបានកំណត់ ព្រោះតំបន់នោះសម្បូរដោយប្រជាជន និងអគារចាស់ៗច្រើន នេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យអង្គភាពប្រឆាំងភេរវកម្ម Sabah al-Numan ប្រាប់ទៅភ្នាក់ងារសារព័ត៌មាន al-Hadath TV ក្នុងក្រុង Dubai។ កងកម្លាំងអ៊ីរ៉ាក់បានប្រាប់ភ្នាក់ងារសាព័ត៌មាន BBC ថាពួកគេមិនដឹងថាសកម្មជនឧទ្ទាមមានចំនួនប៉ុន្មាននាក់នៅក្នុងទីក្រុងចាស់នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here