ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាតត្រូវទាហានបាញ់នៅស្ថានីយ៍ Brussels

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១៧

ទាហានបែកហ្ស៊ីកបាញ់បុរសម្នាកដែលជាប់សង្ស័យថានឹងបំផ្ទុះគ្រាប់បែកអត្តឃាតនៅស្ថានីយ៍ Brussels។ បុរសម្នាក់មានឧបករណ៍តូចមួយដែលគ្មាននរណាម្នាក់គិតថានឹងអាចបង្ករគ្រោះថ្នាក់បាន។ ទាហានបានបាញ់បុរសនោះនៅស្ថានីយ៍ Brussels ព្រោះបុរសម្នាក់នោះជាប់សង្ស័យថានឹងបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍នោះ។ ក្រោយមកព្រះរាជអាជ្ញាបានឲ្យដឹងថាបុរសនោះបានស្លាប់ ហើយពួកគេចាត់ទុកឧប្បត្តិហេតុនេះជាការវាយប្រហារភេរវកម្ម។ យោងតាមប្រភពអ្នកការសែតបែលហ្សិក La Libre Belgique ដកស្រង់សម្តីរបស់ព្រះរាជអាជ្ញាបានឲ្យដឹងថាបុរសនោះពាក់អាវមានក្រវ៉ាត់ ហើយក្រវ៉ាត់នោះជាខ្សែរក្រវ៉ាត់គ្រាប់បែក។ បុរសនោះបានទម្លាក់ឧបករណ៍មួយខណៈដែលទាហានទាំងនោះបានចាប់អារម្មណ៍តាមដានសកម្មភាពរបស់បុរសម្នាក់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here