អ៊ីរ៉ាក់វាយប្រហារតាមអាកាសសម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១៥នាក់នៅស្រុក Hawija និងទីក្រុង Tal Afar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១៧

សារព័ត៌មាន War Media Cell បាននិយាថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១៥នាក់ស្លាប់កាលពីថ្ងៃពុធក្នុងការវាយប្រហារតាមអាកាសដោយយន្ដហោះអ៊ីរ៉ាក់ត្រង់គោលដៅទីតាំងរបស់រដ្ឋអ៊ីស្លាមក្នុងស្រុក Hawija និងទីក្រុង Tal Afar។ នៅក្នុងសេចក្តីរាយការណ៍របស់សារព័ត៌មាន War Media Cell របស់ក្រសួងការពារជាតិបាននិយាយថាយន្ដហោះអ៊ីរ៉ាក់បានវាយប្រហារតាមអាកាសជាច្រើនដងដោយបានបំផ្លាញកន្លែងផលិតគ្រាប់បែកកែច្នៃ និងគ្រាប់មីស៊ីល និងសម្លាប់ពួកសកម្មប្រយុទ្ធ៣នាក់ដែលជាអ្នកឯកទេសក្នុងការអភិវឌ្ឍន៍គ្រាប់មីស៊ីលនៅក្នុងសង្កាត់ al-Abbassi ស្រុក Hawija។ ទន្ទឹមនឹងនេះដែរការវាយប្រហារតាមអាកាសផ្សេងទៀតនៅទីក្រុង Tal-Afar បានបំផ្លាញរថយន្តគ្រាប់បែកកែច្នៃចំនួន២គ្រឿង និងអាវុធជាច្រើន និងបានសម្លាប់ពួកសកម្មប្រយុទ្ធ១២នាក់បន្ថែមទៀត។ កាលពីសប្តាហ៍មុនសារព័ត៌មាន War Media Cell ប្រកាសថារំដោះបានភូមិចំនួន៥នៅ Mahalabiya។ គួរបញ្ជាក់ថារដ្ឋអ៊ីស្លាមនៅតែបន្តកាន់កាប់ទីក្រុង៣ដែលស្ថិតនៅភាគខាងលិចខេត្ត Anbar ក្បែរព្រំដែនជាមួយស៊ីរី និងតំបន់មួយចំនួនទៀតក្នុងខេត្ត Salahuddin ខេត្ត Diyala និងខេត្ត Kirkuk៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here