ឡានបំផ្ទុះគ្រាប់បែកក្បែរធនាគារ Kabul នៅក្នុងក្រុង Helmand

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០១៧

យ៉ាងហោចណាស់មានមនុស្ស៣៤នាក់ស្លាប់ និង៥៨នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះរថយន្តនៅជិតធនាគារមួយនៅខេត្ត Helmand នេះបើយោងតាមប្រភពព័ត៌មានមន្រ្តី។ ប៉ូលិសបានឲ្យដឹងថាគ្រាប់បែកត្រូវបានគេយកទៅដាក់ក្បែររបងធនាគារ Kabul ថ្មី។ ក្រោយមកក្រុមតាលីប៉ង់បានអះអាងថាពួកគេជាអ្នករៀបគម្រោងបំផ្ទុះគ្រាប់បែកនេះ។ Tolo News បានរាយការណ៍ថាដំបូងអ្នកវាយប្រហារប្រដាប់អាវុធបានចូលទៅក្នុងធនាគារក្រោយមកក៏មានជម្លោះជាមួយកម្លាំងសន្តិសុខ។ ហេតុការណ៍នេះកើតឡើងនៅពេលដែលជនស៊ីវិល និងយោធាដែលទៅបើកប្រាក់ខែប្រចាំខែពីធនាគារទាំងនោះ។ អ្នកនាំពាក្យអាហ្វហ្គានីស្ថានម្នាក់លោក Abdullah Abdullah បានតបញ្ជាក់ថាជនរងគ្រោះភាគច្រើនជាមនុស្សស្មោះត្រង់ ហើយមិនដឹងពីរឿងវាយប្រហារអ្វីនោះទេ។ ក្រោយមកឡានគ្រាប់បែកត្រូវគេយកទៅទុកនៅក្បែររបងធនាគារ និងបំផ្ទុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here