កូរ៉េខាងត្បូងបន្ទោសការស្លាប់របស់សិស្សសហរដ្ឋអាមេរិកទៅលើគោលនយោបាយរបស់លោកអូបាម៉ា

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០១៧

និស្សិតសហរដ្ឋអាមេរិកម្នាក់ដែលដោះលែងពីប្រទេសកូរ៉េខាងជើងទៅកាន់សហរដ្ឋអាមេរិកវិញក្នុងសភាពសន្លប់បាត់បង់ស្មារតីគឺជាជនរងគ្រោះនៃគោលនយោបាយ “យុទ្ធសាស្ត្រអត់ធ្មត់” របស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលលោកមិនដែលសុំឲ្យមានការដោះលែងនិស្សិតម្នាក់នេះទេ ហើយត្រូវដាក់ឈ្មោះថាជា “ជនរងគ្រោះធំបំផុត” បន្ទាប់ពីការស្លាប់របស់និស្សិតម្នាក់នោះ។ ប្រទេសកូរ៉េខាងជើងបានបន្ទោសការស្លាប់របស់លោក Otto Warmbier ដែលគេដោះលែងក្នុងសភាពសន្លប់បាត់បង់ស្មារតីបន្ទាប់ពីឃុំខ្លួនអស់រយៈពេល១៧ខែលើគោលនយោបាយ “យុទ្ធសាស្រ្តអត់ធ្មត់” របស់លោក អូបាម៉ា។ ការដោះលែងរបស់គាត់មិនដែលត្រូវបានស្នើសុំនោះទេ។ គួរបញ្ជាក់ផងដែរថាលោក Warmbier ត្រូវគេដោះលែងកាលពីដើមខែមិថុនាដោយសារលោកមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរក្រោយពីសន្លប់ជាច្រើនខែមកនោះ។ គាត់ទទួលមរណភាពនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Cincinnati រដ្ឋ Ohio កាលពីថ្ងៃច័ន្ទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here