កងកម្លាំងអ៊ីរ៉ាក់បានកាន់កាប់មន្ទីរពេទ្យដ៏សំខាន់មួយរបស់ក្រុម IS ក្នុងរាជធានីម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៧

កងកម្លាំងប៉ូលិសសហព័ន្ធអ៊ីរ៉ាក់កាន់កាប់មន្ទីរពេទ្យដ៏សំខាន់មួយរបស់ក្រុមរដ្ឋឥស្លាមនៅក្នុងទីក្រុងចាស់នៃរាជធានីម៉ូស៊ូលកាលពីថ្ងៃចន្ទនេះខណៈប្រតិបត្តិការកាន់កាប់ឡើងវិញស្ទើរតែទាំងស្រុងទីក្រុងធំទី២របស់អ៊ីរ៉ាក់។ មេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ឯក Shaker Jawdat និយាយក្នុងសេចក្តីថ្លែងការណ៍មួយថាប៉ូលិសសហព័ន្ធកាន់កាប់មជ្ឈមណ្ឌលវេជ្ជសាស្ដ្រសំខាន់ៗនៅក្នុងតំបន់ Bab al-Beed ហើយបានរឹបអូសយកថ្នាំពេទ្យជាច្រើន។ លោកបានឲ្យដឹងទៀតថាប៉ូលិសបានពង្រីកវិសាលភាពប្រតិបត្តិការ និងបានបើកការវាយលុកជាថ្មីទៀតប្រឈមនឹងតំបន់ Bab Jadid។ កាលពីព្រឹកថ្ងៃចន្ទនេះសារព័ត៌មាន War Media Cell របស់ក្រសួងការពារជាតិបាននិយាយថាកងកម្លាំងប្រឆាំងភេរវកម្មរបស់កងទ័ពបានកាន់កាប់តំបន់ al-Farouq ដែលជាតំបន់ស្ថិតនៅជិតបំផុតនឹងព្រះវិហារអ៊ីស្លាម Grand Nuri ដែលជាទីកន្លែងដែលពួក IS ប្រកាសថាជាតំបន់ដែលបានកាន់កាប់ដោយពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៤។ លោកឧត្តមសេនីយ៍និយាយទៀតថាបច្ចុប្បន្នពួកសកម្មប្រយុទ្ធប្រមាណជា៣០០នាក់ត្រូវបានឡោមព័ទ្ធនៅក្នុងចម្ងាយ​មមិនដល់មួយគីឡូម៉ែត្រពីទីក្រុងចាស់ ប៉ុន្តែពួកគេចាប់ជនស៊ីវិលរាប់សែននាក់ធ្វើជាខែល។ មន្រ្តីរដ្ឋាភិបាល និងមន្រ្តីយោធារំពឹងថាទីក្រុងនេះនឹងគ្មានវត្តមានពួក IS នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here