សង្គ្រាមនៅស៊ីរី៖ យន្តហោះចម្បាំងមិនស្គាល់សញ្ញាណទម្លាក់គ្រាប់បែកលើភូមិដែលក្រុមឧទ្ទាមកាន់កាប់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៧

យ៉ាងហោចណាស់មនុស្ស៣០នាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួស ដោយការវាយប្រហារតាមអាកាសក្នុងភូមិមួយនៅភាគខាងលិចប្រទេសស៊ីរី។ យោងតាមប្រភពពីគេហទំព័រ DeirEzzor24 បានរាយការណ៍ថាយន្តហោះចម្បាំងមិនស្គាល់អត្តសញ្ញាណមួយបានទម្លាក់គ្រាប់ចង្កោមលើភូមិ Dablan ដែលមានចម្ងាយ 20km ពីភាគនីរតីទីក្រុង Mayadin។ ហេតុការណ៍ទម្លាក់គ្រាប់បែកនេះបណ្តាលយឲ្យមនុស្ស១៥នាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួស។ អ្នកសង្កេតការណ៍សិទ្ធមនុស្សមានមូលដ្ឋាននៅអាមេរិកបានឲ្យដឹងថា ចំនួនអ្នកស្លាប់កើនដល់៣០នាក់។ កងកម្លាំងចម្រុះប្រឆាំងក្រុមឧទ្ទាមបានអះអាងថាពួកគេបានកំណត់គោលដៅលើក្រុមឧទ្ទាម និងតំបន់ដែលក្រុមឧទ្ទាមកាន់កាប់កាលពីថ្ងៃច័ន្ទ ប៉ុន្តែកម្លាំងចម្រុះមិនបានវាយប្រហារដែលបណ្តាលឲ្យប៉ះពាល់ដល់ជនស៊ីវិលនោះទេ។ ករណីទម្លាក់គ្រាប់បែកចង្កោមនេះមិនមានសេចក្តីអធិប្បាយភ្លាមៗក្នុងសេចក្តីរាយការណ័ការវាយប្រហារនៅថ្ងៃពុធពីក្រុមកម្លាំងចម្រុះនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here